ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
ដោយឡែកចំពោះច្រកតំបន់ម៉ាឡៃ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទនៅថ្ងៃស្អែកទី ០៨... The post ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.

នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ ច្រកតំបន់បឹងត្រកួនស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកងម្លាំងថៃទាញបារ៉ាស់បិទមិនឲ្យមានការចរាចរណ៍ឆ្លងកាត់។

ដោយឡែកចំពោះច្រកតំបន់ម៉ាឡៃ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទនៅថ្ងៃស្អែកទី ០៨ ខែមិថុនាចាប់ពីម៉ោង ១២ ថ្ងៃត្រង់។ នេះបើតាមការជូនដំណឹងរបស់ភាគីថៃមកច្រកម៉ាឡៃ ខណៈច្រកបឹងត្រត្រកួនភាគីថៃបានបិទមិនបានជូនដំណឹងអ្វីនោះឡើយ។
ជុំវិញវិញការបិទច្រករបស់ភាគីថៃដែលជាប់ព្រំដែនខេត្តបន្ទាយមានជ័យគឺទើបតែមានការបិទច្រតំបន់បឹងត្រកួន និងច្រករបៀងផ្សេងជាបន្តបន្ទាប់តែប៉ុណ្ណោះចំពោះច្រកចំនួនបីផ្សេងទៀតរួមមានច្រកតំបន់ម៉ាឡៃ ច្រកអន្តរជាតិប៉ោយប៉ែតច្រកអន្តរជាតិស្ទឹងបត់ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត គឺមិនទាន់មានការបិទនោះទេគឺនៅមានការរចរាចរណ៍ភ្ញៀវទេសចរណ៍និងយានយន្តដឹកទំនិញ ធម្មតាមកដល់រសៀលថ្ងៃនេះ។

បើតាមប្រធានគណៈកម្មការច្រកតំបន់បឹងត្រកួនបានឲ្យដឹងថា៖ ភាគីថៃបិទច្រកតំបន់បឹងត្រកួនដោយឯកតោភាគីនៅវេលាម៉ោង ០១៖១៥នាទី ដោយមិនឲ្យមានការចរាចរណ៍ចេញចូលអ្វីនោះទេ។ រីឯនៅច្រកតំបន់ ម៉ាឡៃវិញគណៈកម្មការច្រកតំបន់ម៉ាឡៃបានឲ្យដឹងថា នៅថ្ងៃនេះគឺច្រកតំបន់ម៉ាឡៃដំណើរការជាធម្មតាតែយោងតាមការជួបដំណឹងរបស់ភាគីថៃនៅរសៀលថ្ងៃនេះនៅថ្ងៃស្អែកទី ០៨ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ថៃនឹងបិទលេងឲ្យដំណើរការច្រកទៀតហើយ»។
ការបិទច្រកខាងលើជាបន្តបន្ទាប់ធ្វើឡើងក្រោយលោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេស ស្តីពីយោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទៅច្រកតំបន់ និងច្រករបៀងរវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា៕


អត្ថបទ៖ អពៅ
The post ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.