សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

សមាជរដ្ឋសភា និងព្រឹទ្ធសភា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោសសកម្មភាព​វាយ​ប្រហារ​របស់​កង​ទ័ព​ថៃលើក​កង​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​បី​កាលពី​ចុង​ខែ​ឧសភា និង​ប្រកាស​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​ព្រំដែន​ដែលរកាំរកូសជាមួយថៃទៅ​ដាក់​នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ ផងដែរ។ The post សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ appeared first on Kampuchea Thmey Daily.

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

សមាជរដ្ឋសភា និងព្រឹទ្ធសភា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោសសកម្មភាព​វាយ​ប្រហារ​របស់​កង​ទ័ព​ថៃលើក​កង​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​បី​កាលពី​ចុង​ខែ​ឧសភា និង​ប្រកាស​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​ព្រំដែន​ដែលរកាំរកូសជាមួយថៃទៅ​ដាក់​នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ ផងដែរ។

ក្នុងសេចក្ដី​ថ្លែង​ការណ៍​២ទំព័រ នៅ​ថ្ងៃទី​២ ខែ​មិថុនានេះ​ អង្គសមាជបានចាត់ទុក​សកម្មភាព​វាយ​ឆ្មក់​របស់​ទ័ព​ថៃ​លើ​ទ័ព​ខ្មែរ​ក្នុង​តំបន់​មុំ​បី កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​ព្រះរាជាណាចក្រកម្ពុជា។ ផ្អែក​លើ​ហេតុផល​នេះអង្គសមាជ​បាន​គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​យក​បញ្ហា​ ប្រាសាទតាមាន់​ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ដែល​កន្លង​មក​មាន​ភាព​រកាំរកូស​ដែល​បង្កឡើង​ដោង​កង​ទ័ព​ថៃទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ពន្លត់​និង​បញ្ចប់​បញ្ហានេះ។

ក្នុងសេចក្ដីថ្លែងការណ៍​នេះបាន​លើក​ឡើងថា៖ «អង្គសមាជគាំទ្ឬ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ប្រសាសន៍​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបាន​លើកឡើង​ថា ត្រូវ​ពន្លត់ភ្លើង​ជាង​អង្គុយ​បក់​ផ្សែង»។

គួរឱ្យ​ដឹង​ផងដែរ​ថាកាលពីព្រឹកថ្ងៃទី​២ ខែ​មិថុនា ក្នុង​កិច្ចប្រជុំសមាជដែល​រៀបចំ​នៅវិមាន​រដ្ឋសភា អង្គ​ប្រជុំសមាជទាំង​អស់គ្រប់គណបក្សនយោបាយ​ដែល​មាន​សំឡេង​នៅក្នុង​សភាចំនួន​ ១៨២រូប​បាន​បោះឆ្នោតគាំទ្រ​ឱ្យរដ្ឋាភិបាល​មាន​ចំណាត់​ការច្បាប់​លើ​ករណី​ព្រំដែន​ជាមួយ​ថៃ​នេះ។

ថ្លែង​ក្នុង​សមាជព្រឹក​នេះ​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ក៏បាន​បញ្ជាក់​ពី​ជំហររបស់​រដ្ឋាភិបាលដែរ​រដ្ឋាភិបាល​និង​យក​រឿងនេះ​ទៅ​តុលាការ​អន្តរជាតិ ដើម្បីបញ្ចប់​ការ​ប្រឈម​មុខគ្នា និង​ការ​ផ្ទុះអាវុធជាថ្មី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

The post សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ appeared first on Kampuchea Thmey Daily.