មុខសញ្ញា២៩នាក់ ក្នុងបទល្មើស១១ករណី ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទ... The post មុខសញ្ញា២៩នាក់ ក្នុងបទល្មើស១១ករណី ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ appeared first on Kampuchea Thmey Daily.

មុខសញ្ញា២៩នាក់ ក្នុងបទល្មើស១១ករណី ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទបង្ហាញមុខក្រុមជនសង្ស័យដែលជាមុខសញ្ញាលើបទល្មើស១១ករណីផ្សេងគ្នា ក្រោយពេលបង្ក្រាបបាននាពេលកន្លងមក។ ក្រុមជនសង្ស័យដែលត្រូវបង្ហាញមុខនៅពេលនេះ គឺជាមុខសញ្ញាពាក់ព័ន្ធបទល្មើស លួច ប្លន់ អំពីលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ក្រុមមុខសញ្ញាទាំងនេះត្រូវបានបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១១ករណី ឃាត់ ២៩នាក់ សារធាតុញៀន ៧នាក់ និងជាមុខសញ្ញាចាស់ ក្នុងនោះមាន (លួច ០៦ករណី ឃាត់ ០៨នាក់, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០៣ករណី ឃាត់ ១២នាក់,ប្លន់ ០១ករណី ឃាត់ ០៣នាក់, អំពីលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ០១ករណី ឃាត់ខ្លួន ០៧នាក់ ។

លោកស្នងការរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្រ្កាបបាន៣ករណី នគរបាលខណ្ឌពោធិ៍សែនជ័យ ១ករណី នគរបាលខណ្ឌដង្កោ ១ករណី នគរបាលខណ្ឌកំបូល ១ករណី, នគរបាលខណ្ឌមានជ័យ ២ករណី, និងនគរបាលខណ្ឌចំការមន ១ករណី។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ ម៉េង

The post មុខសញ្ញា២៩នាក់ ក្នុងបទល្មើស១១ករណី ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ appeared first on Kampuchea Thmey Daily.