​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់​

មន្ត្រីប៉ូលិស៣នាក់​បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​ នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈការស៊ើបអង្កេត​ត្រូវបាន​បញ្ជា​ឲ្យធ្វើបន្ទាន់​... The post ​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់​ appeared first on Kampuchea Thmey Daily.

​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់​

​​មន្ត្រី​ប៉ូលិសថៃ​៣រូប​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។ យោង​​បណ្តាញសង្គម​សារ​ព័ត៌មាន​ថៃ​។

សេចក្តីរាយការណ៍​បឋម​​ដែលបាន​បង្ហាញ​លើ​បណ្តាញសង្គ​ម​នៃ​សារព័ត៌មាន Khaosod ​បាន​អះអាង​ថា មន្ត្រីប៉ូលិស៣នាក់​ដែល​បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ មាន អនុសេនីយ៍ទោ Prateung Chulert (អ្នកបើកបរ) ឧត្តមសេនីយ៍ទោ Songpol Boonchai (អ្នកបើកបរយន្តហោះ) និងអនុសេនីយ៍ទោ Tinnakrit Suwannanoy ដែល​ជា​ជាង​ជុសជុល (​​មេកានិច។

សេចក្តីរាយការណ៍បន្តថា ឧបទ្ទវហេតុនេះ​​​បានកើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀល នៅ​ថ្ងៃ​សៅរ៍​ទី២៤ ខែឧសភា ដែលឧទ្ធម្ភាគចក្រ ម៉ាក Royal Thai BELL 212 បានធ្លាក់នៅតំបន់ Ban Nong Kok ឃុំ Ao Noi ស្រុក Muang ខេត្ត Prachuap Khiri Khan។

អគ្គស្នងការនគរបាលជាតិ លោក Kittiratt Panpetch អគ្គស្នងការនគរបាលជាតិ បានចូលរួមរំលែកទុក្ខចំពោះ។
ស្នងការ​​​នគរបាលថៃ​បាន​បញ្ជា​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ជាបន្ទាន់ ហើយ​ផ្តល់​ជំនួយ និង​សីលធម៌​ដល់​គ្រួសារ​សព​៕​

ដោយ រ៉ាន់ រើយ​

The post ​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់​ appeared first on Kampuchea Thmey Daily.