ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង
ចូលកាន់តំណែងមិនទាន់បានមួយសប្តាហ៍ផង ប្រធានាធិបតីកូរ៉េខាងត្បូង លី ចេម្យុង បានស្តីបន្ទោសមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចំៗថា...រុ The post ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង appeared first on Kampuchea Thmey Daily.

ចូលកាន់តំណែងមិនទាន់បានមួយសប្តាហ៍ផង ប្រធានាធិបតីកូរ៉េខាងត្បូង លី ចេម្យុង បានស្តីបន្ទោសមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចំៗថា ប្រមុខរដ្ឋាភិបាលទីក្រុងមកៀវរូបនេះ មិនចេះនយោបាយឬការទូតទេ ហើយចូលចិត្តតែធ្វើឲ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ខឹង។

លោកអះអាងបែបនេះ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រទី៧ខែមិថុនាឆ្នាំ២០២៥ ហើយក្នុងនោះប្រធានាធិបតីវ័យ៦១ឆ្នាំរូបនេះក៏និយាយដែរថា លោកហ្សេលេនស្គីនេះហើយ ដែលគួរបន្ទោសចំពោះសកម្មភាពរបស់ពូទីន នៅប្រទេសអ៊ុយក្រែន។
លោក លី ត្រូវគេប្រដូចទៅនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយសារតែជំហរប្រឆាំងអ៊ុយក្រែន ដូចគ្នា។ ជាក់ស្តែង ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតសកលកូរ៉េខាងត្បូង លោក លី បន្ទោសថា ព្រោះតែ ហ្សេលេនស្គី ចិញ្ចឹមចិត្តចូលអង្គការណាតូ ទើបពូទីន បើកការវាយលុកអ៊ុយក្រែន។

សូមជម្រាបថា លោក លីន បានចាប់ផ្ដើមកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងផ្លូវការ នៅពីថ្ងៃពុធទី៤ខែមិថុនា ជាមួយនឹងការសន្យាយ៉ាងម៉ឺងម៉ាត់ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសរស់ឡើងវិញ និងចាត់វិធានការលើជនទាំងឡាយណាដែលពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុន។
លោក លី ដែលជាអតីតមេធាវីសិទ្ធិមនុស្ស និងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បានឈ្នះការបោះឆ្នោតដោយសំឡេងគាំទ្រ ៤៩,៤២% ផ្តួលបេក្ខជនបក្សអភិរក្សនិយមលោក គីម មូនស៊ូ ដែលមានសំឡេងគាំទ្រត្រឹម ៤១,១៥%។
ការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ និងការដកតំណែងអតីតប្រធានាធិបតី យូន សុកយុល ដែលបានប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ និងបង្កឲ្យមានការជាប់គាំងនយោបាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Lee Jae-myung ផ្ដើមពីកម្មកររោងចក្រក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូង
The post ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង appeared first on Kampuchea Thmey Daily.