កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ

កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ... The post កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ appeared first on Kampuchea Thmey Daily.

កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ

កសិករ​ដាំ​ម្រះ ក្នុង​ស្រុក​អូររាំងឪ អះអាង​ថា នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ ម្រះ​ប្រឈម​នឹង​សត្វ​មមាញ​ខៀវ​ស៊ី​បំផ្លាញ ដាំ​មិន​ចំណេញ ហើយ​តម្លៃ​ទីផ្សារ​ក៏​ចុះថោក​ថែមទៀត។ ពួកគាត់​បាន​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​មមាញ​នេះ​ដែរ តែ​មិន​អាច​កម្ចាត់​វា​បាន​ទេ ខណៈ​ជំនាញ​កសិកម្ម​ស្រុក /​ខេត្ត បាត់​មុខ​រយៈ​មួយ​ឆ្នាំ​មក​ហើយ មិន​ឃើញ​ចុះ​ដល់​មូលដ្ឋាន​នោះ​ទេ។

អ្នកស្រី ប៊ូ ចន្ថា អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ក្បាលទឹក ឃុំ​ព្រះ​ធាតុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដី​ទំហំ ១៣ អារ ដាំ​ពូជ​ម្រះ​កូនជ្រូក​វា​ឲ្យ​ផល​ប្រមាណ ២ តោន​ដែរ តែ​នៅ​ដើម​រដូវ​វស្សា​នេះ ម្រះ​មិនសូវ​លូត​លាស់​ល្អ​ទេ ដោយសារ​ប្រឈម​នឹង​សត្វ​មមាញ​ខៀវ​ស៊ី​បំផ្លាញ បណ្ដាល​ឲ្យ ស្លឹក ត្រួយ ផ្កា ចេញ​ក្រហម ខ្លោច​ស្លឹក ម្រះ​បាត់បង់​ក្ដឹប ផ្លែ តែម្ដង។ ការ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​វា​យ៉ាងណា​ក៏​មិន​អាច​កម្ចាត់​វា​បាន​ដែរ បច្ចុប្បន្ន កសិករ​ដាំដុះ​មិនសូវ​បាន​ផល​ទេ។

អ្នក​ស្រី ចន្ថា បាន​បន្ត​ទៀត​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ ម្រះ​ឲ្យ​ផល​ចាញ់​ឆ្នាំទៅ ហើយ​ទីផ្សារ​ចុះ​តម្លៃ​ថែមទៀត។ ម្រះ​ប្រមូល​ផល​ដំបូង​លក់​បាន​តម្លៃ​តែ ៦ ​រយ​រៀល​ ក្នុង ​១ ​គីឡូក្រាម ឥលូវ​លក់​បាន ​១ ពាន់​រៀល ទូទាត់​សោហ៊ុយ​មិន​ចំណេញ​ទេ។ ឆ្នាំទៅ ប្រមូល​ផល​ដំបូង​លក់​បាន ​១ ​ពាន់ ​២​ រយ​រៀល ទៅ ​២​ ពាន់​រៀល ​ឯណោះ។ ម្រះ​អាច​ដាំ​បាន​ ៣ ​ដង​ ក្នុង​ ១ ​ឆ្នាំ ក្នុង​ភូមិ​ក្បាលទឹក​នេះ មាន​កសិករ​ដាំ​ម្រះ​មាន​ចំនួន​តែ ​៤ ​គ្រួសារ​ទេ ហើយ​កសិករ​ជាច្រើន​គ្រួសារ​ទៀត បាន​ប្រកប​របរ​កសិកម្ម​ដំណាំ​ផ្សេងៗ មាន ស្រូវ ដំឡូង ជី រំដេង ត្រសក់ ត្រឡាច ននោង សណ្តែក … ។​ល​។ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ៕

អត្ថបទ ៖ សាន វិឡែម

The post កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ appeared first on Kampuchea Thmey Daily.