ប្រធានរដ្ឋសភាកម្ពុជា ប្រកាសស្វាគមន៍ ការវិនិយោគរបស់អូស្រ្តាលី ក្នុងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃ១៩ ឧសភា នេះ បានអនុញ្ញាតជូន លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន (Frances Adamson. AC) អភិបាល នៃរដ្ឋអូស្ត្រាលីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈ សម្តេច ប្រធានរដ្ឋសភា បានប្រកាសស្វាគមន៍ ការវិនិយោគរបស់អូស្រ្តាលី ក្នុងវិស័យអប់រំនៅកម្ពុជា។ នាឱកាសនោះ សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា គិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជា ប្រមាណ ១ពាន់នាក់ បានទទួលអាហារូបករណ៍ផ្លូវការ របស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលី ជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរ តែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។ ដូច្នេះប្រសិនបើជាការវិនិយោគ វិស័យអប់រំនៅកម្ពុជា ពីប្រទេសអូស្រា្តលី សម្តេច ស្វាគមន៍ជានិច្ច ដោយ សម្តេច បានគូសបញ្ជាក់ ថា «ការវិនិយោគនៅកម្ពុជា មិនសំដៅតែលើកម្ពុជាប៉ុណ្ណោះទេ […]

ប្រធានរដ្ឋសភាកម្ពុជា ប្រកាសស្វាគមន៍ ការវិនិយោគរបស់អូស្រ្តាលី ក្នុងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃ១៩ ឧសភា នេះ បានអនុញ្ញាតជូន លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន (Frances Adamson. AC) អភិបាល នៃរដ្ឋអូស្ត្រាលីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈ សម្តេច ប្រធានរដ្ឋសភា បានប្រកាសស្វាគមន៍ ការវិនិយោគរបស់អូស្រ្តាលី ក្នុងវិស័យអប់រំនៅកម្ពុជា។

នាឱកាសនោះ សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា គិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជា ប្រមាណ ១ពាន់នាក់ បានទទួលអាហារូបករណ៍ផ្លូវការ របស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលី ជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរ តែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។

ដូច្នេះប្រសិនបើជាការវិនិយោគ វិស័យអប់រំនៅកម្ពុជា ពីប្រទេសអូស្រា្តលី សម្តេច ស្វាគមន៍ជានិច្ច ដោយ សម្តេច បានគូសបញ្ជាក់ ថា «ការវិនិយោគនៅកម្ពុជា មិនសំដៅតែលើកម្ពុជាប៉ុណ្ណោះទេ គេគួរសម្លឹងមើល អាស៊ាន និង RCEP (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ) ផងដែរ»។

លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន បានលើកឡើងថា កម្ពុជា និងអូស្រ្តាលី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ។ ពលរដ្ឋអូស្រ្តាលី បានស្គាល់ច្បាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន និង សម្តេច ប្រធានរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាល និងបើកចំហរ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ លើគ្រប់វិស័យទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមមានការងារទូត វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សមភាពយេនឌ័រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET ) ជា ពិសេសវិស័យអប់រំនិងបច្ចេកវិទ្យា ជាដើម៕