ត្រាំ ហៅការប្រើម៉ាស៊ីនចុះហត្ថលេខារបស់ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយប្រវត្តិសាស្រ្ត
ត្រាំបញ្ជាឲ្យស៊ើបអង្កេតលើការចុះហត្ថលេខាលើកលែងទោសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅមុនចប់អាណត្តិរបស់លោក ចូលបៃដិន ដោយការប្រើប្រាស់ម៉ាស៊ីនចុះហត្ថលេខាស្វ័យប្រវត្តិ (Autopen)... The post ត្រាំ ហៅការប្រើម៉ាស៊ីនចុះហត្ថលេខារបស់ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលមានទំនាស់ជាហូរហែជាមួយអតីតប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) បានបញ្ជាឲ្យរដ្ឋបាលរបស់លោក ស៊ើបអង្កេតលើការចុះហត្ថលេខាលើកលែងទោសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅមុនចប់អាណត្តិរបស់លោក ចូលបៃដិន ដោយការប្រើប្រាស់ម៉ាស៊ីនចុះហត្ថលេខាស្វ័យប្រវត្តិ (Autopen)។

មេដឹកនាំអាមេរិកដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ បាននិយាយថា ការប្រើប្រាស់ម៉ាស៊ីនចុះហត្ថលេខារបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយមន្ត្រីសេតវិមានបានក្លាយជារឿងអាស្រូវដ៏ធំបំផុតមួយនៅក្នុងនយោបាយសហរដ្ឋអាមេរិក។
គាត់បានសរសេរនៅលើថ្នាលបច្ចេកវិទ្យា «Truth Social» របស់លោក ថា «លើកលែងតែការបោះឆ្នោតប្រធានាធិបតីដែលមានលក្ខណៈមិនច្បាស់លាស់នៃឆ្នាំ ២០២០ នោះ ការប្រើប្រាស់ហត្ថលេខាម៉ាស៊ីន គឺជារឿងអាស្រូវនយោបាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
លោក ដូណាល់ ត្រាំ បាននិយាយនៅមុននេះថា ការលើកលែងទោសរបស់លោក ចូ បៃដិន សម្រាប់មនុស្សប្រហែល ២៥០០នាក់ រួមទាំងសមាជិកគ្រួសាររបស់អតីតប្រធានាធិបតី មិនមានប្រសិទ្ធភាពតាមផ្លូវច្បាប់ ដោយសារតែពួកគេត្រូវបានចុះហត្ថលេខាដោយស្វ័យប្រវត្តិ ដែលមិនបានដឹងដល់អតីតប្រធានាធិបតី។
ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន បានចោទប្រកាន់មន្ត្រីរដ្ឋបាលរបស់ លោក ចូ បៃដិន ថាបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយនិយាយថា ឯកសារដែលបានចុះហត្ថលេខាដោយស្វ័យប្រវត្តិនោះ បានត្រួសត្រាយផ្លូវសម្រាប់ការចូលដ៏ច្រើនលើសលប់នៃជនចំណាកស្រុកចូលទៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសភាអាមេរិក មន្ត្រីសេតវិមានចំនួន ៤នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថា បានប្រើប្រាស់ម៉ាស៊ីចុះហត្ថលេខាងស្វ័យប្រវត្តិដើម្បីចុះហត្ថលេខាលើឯកសារជំនួសឱ្យលោក ចូ បៃដិន ។
កាលពីថ្ងៃទី៣ខែមិថុនា ក្រសួងយុត្តិធម៌អាមេរិកបានបើកការស៊ើបអង្កេតលើការសម្រេចចិត្តដែល អតីតប្រធានាធិបតីអាមេរិក បានធ្វើឡើងក្នុងថ្ងៃកាន់តំណែងចុងក្រោយរបស់គាត់ ដោយផ្តល់ការលើកលែងទោសដល់សមាជិកគ្រួសាររបស់គាត់ និងអ្នកទោសចំនួន ៣៧នាក់ ដែលទោសប្រហារជីវិតត្រូវបានកាត់បន្ថយមកត្រឹមដាក់ពន្ធនាគារអស់មួយជីវិតវិញ។ ការស៊ើបអង្កេតនេះមានគោលបំណងផ្ទៀងផ្ទាត់សមត្ថភាពរបស់អតីតប្រធានាធិបតី និងកំណត់ថាតើអ្នកផ្សេងទៀតប្រហែលជាបានប្រើម៉ាស៊ីនចុះហត្ថលេខាស្វ័យប្រវត្តិនេះ ដើម្បីចុះហត្ថលេខាលើឯកសារដែលអតីតប្រធានាធិបតីមិនបានដឹង។
កាលពីខែមករា មុនផុតអាណត្តិរបស់គាត់ លោក ចូ បៃដិនបានចេញការលើកលែងទោសជាមុនសម្រាប់បងប្អូនប្រុសរបស់គាត់គឺ Francis និង James ដែលជាប្រពន្ធចុងក្រោយរបស់ Sara, ប្អូនស្រីរបស់គាត់ Valerie និងប្តីរបស់គាត់ គឺ John។
នៅខែធ្នូ ឆ្នាំ២០២៤ លោក ចូ បៃដិន បានលើកលែងទោសដល់កូនប្រុសរបស់គាត់ឈ្មោះ Hunter ទោះបីជាមានការសន្យាពីមុនរបស់គាត់ថា នឹងមិនធ្វើដូច្នេះក៏ដោយ។ Hunter ត្រូវបានលើកលែងទោសទាក់ទងនឹងការចោទប្រកាន់ដែលប្តឹងគាត់នៅក្នុងរដ្ឋ Delaware និងរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកទាក់ទងនឹងការគេចពន្ធ និងការបំពានច្បាប់ប្រើប្រាស់កាំភ្លើង៕
រ៉ាន់ រើយ
The post ត្រាំ ហៅការប្រើម៉ាស៊ីនចុះហត្ថលេខារបស់ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.