នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ក្រោយមានបញ្ហាព្រំដែនជាមួយថៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អំពាវនាវពលរដ្ឋសុំកុំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍បន្ទាប់ពីកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេច​ស្នើសុំឱ្យពលរដ្ឋបន្ត​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយបញ្ហា​ព្រំដែននេះដោយសន្ដិវិធី។ The post នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ក្រោយមានបញ្ហាព្រំដែនជាមួយថៃ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ក្រោយមានបញ្ហាព្រំដែនជាមួយថៃ

នាយករដ្ឋមន្រ្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អំពាវនាវពលរដ្ឋសុំកុំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍បន្ទាប់ពីកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេច​ស្នើសុំឱ្យពលរដ្ឋបន្ត​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយបញ្ហា​ព្រំដែននេះដោយសន្ដិវិធី។

ថ្លែងពីខេត្តរតនគិរី ក្នុងពិធីសម្ដោធសមិទ្ធផល​វិស័យអប់រំ ព្រឹកថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០២៥នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​បញ្ហាព្រំដែនដែលកើតឡើង​នៅប៉ុន្មាន​សប្ដាហ៍នេះគឺ​ជា​វិញ្ញាសារប្រឈមមួយ​ដែល​ពិបាក ព្រោះ​ថា​ខុសតែ​មួយ​ជំហាន​នឹង​នាំ​ឱ្យ​បញ្ហា​ធំជាមិនខាន។ សម្ដេចថា​កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ចនូវយន្តការសន្ដិភាព និងមិត្តភាព និងសូម​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ធ្វើឱ្យ​រឿងនេះរាលដាលក្លាយជាជម្លោះជាតិសាសន៍។

សម្ដេចថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋ​របស់​យើង​នៅ​ទូទាំង​ប្រទេស​ធ្វើយ៉ាងណាកុំឱ្យបញ្ហាព្រំដែន​របស់យើង​ប៉ន្មានចំណុចនេះ​ទៅជារឿងរាលដាល​រហូត​ក្លាយជាជម្លោះជាតិសាសន៍​គឺគ្មានអ្វីចំណេញដល់​យើង​ទេ​។ យើងមាន​ថៃ​រស់នៅ​យើង ហើយយើង​ក៏​មាន​ពលរដ្ឋ​រស់នឹង​ធ្វើការ​នៅ​ទីនោះដែរ»។

កាលពី​ថ្ងៃទី​៦ ខែមិថុនា មានពលរដ្ឋ​ថៃ​ប្រមាណ​២០០នាក់ធ្វើបាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ក្នុង​រាជធានីបាងកក ខណៈមានក្រុម​អ្នកជាតិ​និយម​ជ្រុល​ខ្មែរមួយចំនួន​ដែល​នៅ​ក្រៅប្រទេស​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បាតុកម្ម​មុខ​ទូតថៃ​នៅ​កម្ពុជា​ដែរ ដែល​សម្ដេច​ចាត់ទុកជាសកម្មភាពមិនល្អដែលបង្កើត​កំហឹង​រវាងប្រជាជននិងប្រជាជន។

សម្ដេធិបតីសុំ​ឱ្យប្រជាពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ និង​បញ្ជាក់ថារដ្ឋនៅ​រក្សា​ការ​ចចារ​តាម​យន្ត​ការ​បច្ចេកទេស ច្បាប់អន្តរជាតិ និង​អាចឈាន​ដល់​ប្រើប្រាស់​កងកម្លាំង​ការពារជាចុង​ក្រោយ​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ក្រោយមានបញ្ហាព្រំដែនជាមួយថៃ appeared first on Kampuchea Thmey Daily.