ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿង​សង្ហារឹមនៅ​បាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់

ផ្សែងពុលចេញពីអគ្គិភ័យឆាបឆេះរោងចក្រគ្រឿងសង្ហារឹមក្នុងទីក្រុងបាងកក ជំរុញឱ្យមានការជម្លៀសជាបន្ទាន់ដោយសារភ័យខ្លាចប៉ះពាល់ដល់សុខភាព ខណៈកិច្ចខិតខំ... The post ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿង​សង្ហារឹមនៅ​បាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់ appeared first on Kampuchea Thmey Daily.

ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿង​សង្ហារឹមនៅ​បាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់

ផ្សែងពុលចេញពីអគ្គិភ័យឆាបឆេះរោងចក្រគ្រឿងសង្ហារឹមក្នុងទីក្រុងបាងកក ជំរុញឱ្យមានការជម្លៀសជាបន្ទាន់ដោយសារភ័យខ្លាចប៉ះពាល់ដល់សុខភាព ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី១៣ខែឧសភានេះ។

(រូបភាព៖​ Khaosod English)

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន​នៃ​ប្រទេសថៃ​ លោក Chalermchai Sri-on បានបញ្ជាឱ្យនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន (PCD) ជម្លៀសសហគមន៍ជុំវិញរោងចក្រគ្រឿងសង្ហារឹមមួយកន្លែងឈ្មោះថា King​ Kitchen ក្នុងខណ្ឌ Lat Krabang ទីក្រុងបាងកក បន្ទាប់ពីរកឃើញថា មានការបំពុលបរិយាកាសកម្រិតខ្ពស់ដែលបង្កឡើងដោយភ្លើងដែលកំពុងបន្តឆេះនៅទីតាំងនោះ។ បទបញ្ជានេះរួមបញ្ចូលទាំងការជម្លៀសជាបន្ទាន់សម្រាប់អ្នករស់នៅក្នុងតំបន់ក្បែរនោះ។

គួររម្លឹកថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយដំបូង​ឆេះនៅ​ក្នុង​ឃ្លាំង​របស់​រោងចក្រ​មុន​នឹង​រាល​ដាល​ទៅ​ឃ្លាំង​មួយ​ទៀត​និង​បន្ទប់​ក្រោមដី។ គ្រោះ​អគ្គិភ័យ​នេះ​បាន​បង្ក​ជា​ផ្សែង​ខ្មៅ​ក្រាស់ ដែល​ភាគច្រើន​ដោយសារ​សារធាតុ​គីមី និង​សម្ភារៈ​ប្លាស្ទិកដែល​ប្រើ​ក្នុង​ការផលិត​គ្រឿងសង្ហារឹម។

(រូបភាព៖ Bangkok Post)

ទោះបីជាភ្លើងធំត្រូវបានគ្រប់គ្រងក៏ដោយ ភ្លើងនៅតែឆេះក្នុងបន្ទប់ក្រោមដី ដែលជាកន្លែងមានប្លាស្ទិកប្រមាណ ៣០០តោន។ ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ PCD បានបញ្ជូនក្រុមទៅធ្វើតេស្តគុណភាពខ្យល់ក្នុងរង្វង់ពី ១ ទៅ ៥ គីឡូម៉ែត្រជុំវិញទីតាំង។ លើសពីនេះក៏មានការវាស់ស្ទង់កម្រិតបំពុលបរិយាកាសជុំវិញ និងប្រមូលសំណាកទឹកពីប្រឡាយ និងអាងស្តុកទឹកដែលនៅជិតៗ ដើម្បីវិភាគការបំពុលសារធាតុគីមីដែលអាចកើតមាន។

ដោយសារតែការឆេះនេះនាំឲ្យមានការស៊ើបអង្កេតលើការអនុលោមតាមច្បាប់ និងអាជ្ញាប័ណ្ណរបស់រោងចក្រដែលឆេះផងដែរ​ ដោយក្រសួងឧស្សាហកម្មនឹងសម្របសម្រួលជាមួយមន្ត្រីនគរបាល និងមន្ត្រី រដ្ឋបាលក្រុងបាងកកBMA ដើម្បីស៊ើបអង្កេតមូលហេតុនៃការឆេះ និងកំណត់ថាតើម្ចាស់រោងចក្រ Siam House and Home Co Ltd បានបំពានច្បាប់ណាមួយ ឬមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពរោងចក្រ៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)
(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន​ សុភាព

The post ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿង​សង្ហារឹមនៅ​បាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់ appeared first on Kampuchea Thmey Daily.