លោក ត្រាំ នឹងជួបពិភាក្សាជាមួយលោក ពូទីន និងលោក ហ្សេឡិនស្គី ដើម្បីជំរុញបទឈប់បាញ់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងជួបជជែកដាច់ដោយឡែកពីគ្នាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសទាំងពីរ។ លោកបានលើកឡើងថា “ខ្ញុំនឹងនិយាយតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី នៅថ្ងៃចន្ទនេះ វេលាម៉ោង ១០ ព្រឹក” លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ដោយបន្ថែមថា ប្រធានបទនៃការហៅទូរស័ព្ទនេះ នឹងត្រូវបានបញ្ឈប់ “ការបង្ហូរឈាម” ដែលកំពុងសម្លាប់ ជាមធ្យមទាហានរុស្ស៊ី និងអ៊ុយក្រែនជាង ៥,០០០ នាក់ក្នុងមួយសប្តាហ៍ និងពាណិជ្ជកម្ម។ លោក ត្រាំ បានលើកឡើងថា លោកនឹង “និយាយទៅកាន់ប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ហើយបន្ទាប់មកក៏មាន កិច្ចពិភាក្សាជាមួយប្រធានាធិបតី ហ្សេឡិនស្គី និងសមាជិកផ្សេងៗ នៃអង្គការណាតូមួយផ្សេងទៀត”។ លោកបានថ្លែងថា «សង្ឃឹមថាវានឹងក្លាយជាថ្ងៃដែលមានផលិតភាព ហើយបទឈប់បាញ់នឹងកើតឡើង»។ […]

លោក ត្រាំ នឹងជួបពិភាក្សាជាមួយលោក ពូទីន និងលោក ហ្សេឡិនស្គី ដើម្បីជំរុញបទឈប់បាញ់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងជួបជជែកដាច់ដោយឡែកពីគ្នាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសទាំងពីរ។

លោកបានលើកឡើងថា “ខ្ញុំនឹងនិយាយតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី នៅថ្ងៃចន្ទនេះ វេលាម៉ោង ១០ ព្រឹក” លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ដោយបន្ថែមថា ប្រធានបទនៃការហៅទូរស័ព្ទនេះ នឹងត្រូវបានបញ្ឈប់ “ការបង្ហូរឈាម” ដែលកំពុងសម្លាប់ ជាមធ្យមទាហានរុស្ស៊ី និងអ៊ុយក្រែនជាង ៥,០០០ នាក់ក្នុងមួយសប្តាហ៍ និងពាណិជ្ជកម្ម។

លោក ត្រាំ បានលើកឡើងថា លោកនឹង “និយាយទៅកាន់ប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ហើយបន្ទាប់មកក៏មាន កិច្ចពិភាក្សាជាមួយប្រធានាធិបតី ហ្សេឡិនស្គី និងសមាជិកផ្សេងៗ នៃអង្គការណាតូមួយផ្សេងទៀត”។ លោកបានថ្លែងថា «សង្ឃឹមថាវានឹងក្លាយជាថ្ងៃដែលមានផលិតភាព ហើយបទឈប់បាញ់នឹងកើតឡើង»។

បញ្ចប់កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុល របស់តួកគី កាលពីថ្ងៃសុក្រ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមរៀបចំការចរចារថ្មី និងមានការដោះដូរអ្នកទោស ទ្រង់ទ្រាយធំ។ ជាលទ្ធផលសំខាន់នៃកិច្ចចរចារយៈពេលពីរម៉ោង ភាគីទាំងពីរបានយល់ព្រម លើការផ្លាស់ប្តូរអ្នកទោសដែលមានមនុស្សប្រហែល ១,០០០ នាក់មកពីភាគីនីមួយៗ៕
ប្រែសម្រួល ឈូក បូរ៉ា