អាមេរិក ផ្អាកការរៀបចំកិច្ចប្រជុំកំពូល G20
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានណែនាំភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក ឱ្យផ្អាកការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ខណៈដែលប្រធានាធិបតី Donald Trump បន្តចោទប្រកាន់អាហ្វ្រិកខាងត្បូងពី “អំពើប្រល័យពូជសាសន៍” , នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយលើកឡើងប្រភពចំនួនពីរដែលដឹងពីបញ្ហានេះ កាសែត Washington Post បានផ្សាយថា ចំណាត់ការនេះស្របនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការធ្វើពហិការកិច្ចប្រជុំខែវិច្ឆិកា ជុំវិញអ្វីដែលលោកហៅថា យុទ្ធនាការកាត់ទោសប្រឆាំងជនជាតិភាគតិចស្បែកស របស់អាហ្វ្រិកខាងត្បូង។ រដ្ឋធានី Pretoria បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ចាប់តាំងពីបានអនុម័តច្បាប់កាលពីខែមករាដែលអនុញ្ញាតឱ្យ មានការដកហូតដីដោយគ្មានសំណង ដែលភាគច្រើនបច្ចុប្បន្នជា កម្មសិទ្ធិរបស់កសិករស្បែកស។ អាហ្រ្វិកខាងត្បូងបានទទូចថា កំណែទម្រង់ដីធ្លីគឺសំដៅដោះស្រាយអតុល្យភាពនៃកម្មសិទ្ធិដីធ្លី ដែលនៅសេសសល់ពីសម័យអាផាថេត។ ប្រធានាធិបតីលោក Cyril Ramaphosa របស់អាហ្វ្រិកខាងត្បូង បានច្រានចោលការចោទប្រកាន់ ពីបទប្រល័យពូជសា

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានណែនាំភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក ឱ្យផ្អាកការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ខណៈដែលប្រធានាធិបតី Donald Trump បន្តចោទប្រកាន់អាហ្វ្រិកខាងត្បូងពី “អំពើប្រល័យពូជសាសន៍” , នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយលើកឡើងប្រភពចំនួនពីរដែលដឹងពីបញ្ហានេះ កាសែត Washington Post បានផ្សាយថា ចំណាត់ការនេះស្របនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការធ្វើពហិការកិច្ចប្រជុំខែវិច្ឆិកា ជុំវិញអ្វីដែលលោកហៅថា យុទ្ធនាការកាត់ទោសប្រឆាំងជនជាតិភាគតិចស្បែកស របស់អាហ្វ្រិកខាងត្បូង។
រដ្ឋធានី Pretoria បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ចាប់តាំងពីបានអនុម័តច្បាប់កាលពីខែមករាដែលអនុញ្ញាតឱ្យ មានការដកហូតដីដោយគ្មានសំណង ដែលភាគច្រើនបច្ចុប្បន្នជា កម្មសិទ្ធិរបស់កសិករស្បែកស។ អាហ្រ្វិកខាងត្បូងបានទទូចថា កំណែទម្រង់ដីធ្លីគឺសំដៅដោះស្រាយអតុល្យភាពនៃកម្មសិទ្ធិដីធ្លី ដែលនៅសេសសល់ពីសម័យអាផាថេត។
ប្រធានាធិបតីលោក Cyril Ramaphosa របស់អាហ្វ្រិកខាងត្បូង បានច្រានចោលការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ថាជា “ការរៀបរាប់មិនពិតទាំងស្រុង” ។ គាត់បាននិយាយថា គាត់ចង់ជួបជាមួយ Trump ដើម្បី “ពិភាក្សាអំពីបញ្ហានេះបន្ថែមទៀត” ៕
ប្រែសម្រួលៈ ណៃ តុលា