ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១

ប្រទេសថៃកំពុងបារម្ភថា ភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗនេះ កំពុងទាញស្ថានការណ៍ឲ្យដូចទៅនឹងឆ្នាំ២០១១ ដែលជាឆ្នាំកើតទឹកជំនន់ធំបង្កទុក្ខលំបាកដល់ប្រជាជន... The post ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១ appeared first on Kampuchea Thmey Daily.

ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១

ប្រទេសថៃកំពុងបារម្ភថា ភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗនេះ កំពុងទាញស្ថានការណ៍ឲ្យដូចទៅនឹងឆ្នាំ២០១១ ដែលជាឆ្នាំកើតទឹកជំនន់ធំ បង្កទុក្ខលំបាកដល់ប្រជាជន។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

កាលពីឆ្នាំ២០១១ ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះភ្លៀងមូសុង បណ្តាលឲ្យមនុស្សស្លាប់ជាង៨០០នាក់ និងប៉ះពាល់ពលរដ្ឋជាង១៣លាននាក់ និងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន៦០។ 

យ៉ាងណាឆ្នាំនេះ បាតុភូតព្យុះភ្លៀងមូសុងបានវាយប្រហារប្រទេសថៃសាជាថ្មី ដោយទិន្នន័យគិតចាប់ពីថ្ងៃទី១-១៤ខែឧសភាបង្ហាញថា ទីក្រុងបាងកក មានភ្លៀងធ្លាក់ឈានដល់កម្រិត១៨៨.៥មិល្លីម៉ែត្រ  ពោលគឺកើនឡើង ៩៥% បើធៀបនឹងកម្រិតទឹកភ្លៀងជាមធ្យមរយៈពេល៣០ឆ្នាំ ដែលកត់ត្រាដោយនាយកដ្ឋានលូនិងប្រព័ន្ធលូនៃប្រទេសថៃ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

សាស្ត្រាចារ្យ Seree Supratid នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit បានឲ្យដឹងថា ដោយសារបាតុភូត La Niña ធ្វើឲ្យអាកាសធាតុនិងរដូវប្រែប្រួលមិនអាចស្មានដឹង។ ភ្លៀងធ្លាក់យ៉ាងគំហុក ក្លាយជាគំរូអាកាសធាតុមួយទៀត ដែលមិនអាចទាយទុកជាមុនបាន ហើយបង្ហាញពីបញ្ហាប្រឈមនៃភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលដ៏ខ្លីដែលពិបាកនឹងព្យាករ។លោក​​បន្ត​ថា បរិមាណ​ទឹកភ្លៀង​ជា​មធ្យម​ត្រឹមមួយ​ខែ​ឧសភា គឺ​មាន​កម្រិត ២១៤មិល្លីម៉ែត្រ ដែល​ខ្ពស់​ជាងកម្រិតមធ្យម​ក្នុង​រយៈពេល៣០ឆ្នាំ​កន្លងមកនេះ បាត់ទៅហើយ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ជាវិធានការបង្ការ ថៃ បានរៀបចំប្រព័ន្ធលូនិងធារាសាស្រ្តទូទាំងប្រទេស ជាពិសេសក្នុងរាជធានីបាងកកតែម្តង ដើម្បីធានាថា ស្ថានភាពនឹងមិនអាក្រក់ដូចឆ្នាំ២០១១នោះទេ។

សូមជម្រាបថា ក្រៅពីសម្លាប់មនុស្ស, ទឹកជំនន់ឆ្នាំ២០១១នៅប្រទេសថៃ គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះ ដោយបំផ្លាញសេដ្ឋកិច្ចថៃ ក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ប្រញាប់ពិនិត្យទំនប់ទឹក ១១កន្លែងក្រោយរញ្ជួយដី ៤.៥រ៉ិចទ័រ

The post ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១ appeared first on Kampuchea Thmey Daily.