Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

គូស្វាមីភរិយា Rihanna និងតារារ៉ុក A$AP Rocky ក៏មិនខុសពីឆ្នាំមុនដែរ អ្នកទាំងពីរបានក្លាយជា... The post Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025 appeared first on Kampuchea Thmey Daily.

Rihanna និងតារារ៉ុក A$AP  ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

ជារៀងរាល់ឆ្នាំនៅក្នុងកម្មវិធី Met Gala តែងតែបង្ហាញវត្តមានតារាបង្ហាញម៉ូដល្បីៗដើរបង្អួតរាងរៅ និងសំលៀកបំពាក់បែបច្នៃប្រឌិតរៀងៗខ្លួនលើកម្រាព្រំក្រហម ដើម្បីទាក់ទាញភ្នែកពីសំណាក់អ្នកទស្សនា និងក្រុមអ្នកកាសែត។ ជាក់ស្ដែង គូស្វាមីភរិយា Rihanna និងតារារ៉ុក A$AP Rocky ក៏មិនខុសពីឆ្នាំមុនដែរ អ្នកទាំងពីរបានក្លាយជាគូស្នេហ៍បង្ហាញម៉ូដ ដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំបំផុត កាលពីរាត្រីថ្ងៃទី ៥ ខែឧសភា។

អ្នកនាង Rihanna ដែលត្រូវបានគេស្គាល់ថា ជា «Queen of the Met Gala» មិនដែលធ្វើឲ្យ​​​​អ្នកទស្សនាម៉ូដខកចិត្តឡើយ។ រាល់ពេលដែលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍នេះ តារាចម្រៀងតែងតែទទួលបានការកោតសរសើរថា ក្លាហាន ហ៊ានបំបែកឧបសគ្គទាំងអស់ និងកំណត់ឡើងវិញនូវភាពច្នៃប្រឌិតជារបស់ខ្លួន ដែលមិនចម្លងគេ។

ជាក់ស្ដែង សូ​ម្បីតែលោក A$AP Rocky ក៏ជាតារារ៉េបពូកែច្នៃប្រឌិតដ៏ពិសេសនៅក្នុងឧស្សាហកម្មម៉ូដបុរសផងដែរ។ ជាមួយនឹងស្ទីលផ្ទាល់ខ្លួនដ៏ពិសេស លាយឡំជាមួយម៉ូដបែបសម័យ និងសម្លៀកបំពាក់តាមដងផ្លូវបូកបញ្ចូលគ្នា តារា​រ៉េប​ដ៏ប៉ិន​ប្រសប់ម្នាក់នេះ តែងតែនាំយកនូវសម្លៀកបំពាក់ដែលគួរឲ្យចាប់អារម្មណ៍ មិនខ្លាចក្នុងការពិសោធន៍ជាមួយនិន្នាការថ្មីៗឡើយ។

សរុបមក ទាំង​នាង​ Rihanna និង លោក​​ A$AP Rocky មិន​ត្រឹម​តែ​ជា​បុគ្គល​លេចធ្លោ​ក្នុង​វិស័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គូស្នេហ៍​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​យុវវ័យ និង​សហគមន៍​អ្នកគាំទ្រ។ ការរួមបញ្ចូលគ្នារវាងតារាចម្រៀងដ៏ល្បី និងតារាចម្រៀងរ៉េបដ៏ពិសេសម្នាក់នេះ តែងតែបង្កើតភាពប្លែកពីគេ ដែលធ្វើឲ្យទស្សនិកជនជញ្ចក់មាត់កោតសរសើរមិនដាច់ឡើយ។

Rihanna នៅក្នុងកម្មវិធី Met Gala ឆ្នាំ២០២៥ និងកំពុងពរពោះកូនទី៥

យ៉ាងណា ការបង្ហាញខ្លួនរបស់ Rihanna និង A$AP Rocky ក្នុងកម្មវិធី Met Gala ឆ្នាំ២០២៥ មិនមែនគ្រាន់តែជាសំលៀកបំពាក់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។ វាក៏ជាការបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួន ការរួមបញ្ចូលគ្នានៃតន្ត្រី និងម៉ូដ ហើយលើសពីនេះទៀត និមិត្តសញ្ញានៃភាពជឿជាក់ ភាពពិសេស និងមិនខ្លាចក្នុងការបំបែកដែនកំណត់ទាំងអស់នៃម៉ូដក្នុងសម័យ

ជាមួយនឹងប្រវត្តិដ៏រុងរឿងលើកម្រាលព្រំក្រហម និងការទាក់ទាញដែលមិនអាចប្រកែកបានគូស្នេហ៍តារាចម្រៀងនិងរ៉េបបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅ Met Gala 2025។ ការរចនាម៉ូដរបស់ពួកគេ មិនត្រឹមតែត្រូវបានទន្ទឹងរង់ចាំដោយក្រុមអ្នកលស្រលាញ់វិស័យអ្នកដើរតាមម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដែលពិភពលោកទាំងមូលទន្ទឹងរង់ចាំផងដែរ ដោយរង់ចាំការសម្តែងដ៏ប្រណីត និងគួរឲ្យភ្ញាក់ផ្អើលពីគូស្វាមីភរិយា៕

ខាងក្រោមនេះ គឺជាឈុតត្រួសៗដែល Rihanna និង A$AP Rocky ធ្លាប់បានបង្ហាញនៅក្នុងកម្មវិធី Met Gala ៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការប្រគំតន្ត្រី Lady Gaga​ នៅប្រេស៊ីល​ ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត

The post Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025 appeared first on Kampuchea Thmey Daily.