ជំនន់ទឹកភ្លៀងវាយប្រហារខ្លាំងក្នុងខេត្ត Chonburi ប្រទេសថៃ
ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកទីក្រុងPattaya ក្នុងខេត្ត Chonburiប្រទេសថៃកាលពីព្រឹកថ្ងៃសៅរ៍បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅ... The post ជំនន់ទឹកភ្លៀងវាយប្រហារខ្លាំងក្នុងខេត្ត Chonburi ប្រទេសថៃ appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៣ខែឧសភានេះ ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកទីក្រុង Pattaya ក្នុងខេត្ត Chonburi ប្រទេសថៃ នៅថ្ងៃសៅរ៍ បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅទូទាំងទីក្រុង។

ភ្លៀងធ្លាក់ដែលអូសបន្លាយជាង៣ម៉ោង បានលិចផ្លូវ និងធ្វើឱ្យផ្លូវជាច្រើនមិនអាចធ្វើដំណើរបានទាំងរថយន្តតូច និងធំ។យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា តំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺផ្លូវ Pattaya Third Road ដែលជាតំបន់ទំនាបដែលតែងតែជន់លិចក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។
រថយន្តជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញលិចទឹក និងរងការខូចខាត។ ដូចគ្នានេះដែរ នៅលើផ្លូវរថភ្លើងឆ្ពោះទៅ Khao Talo ទាំងរថយន្តនិងម៉ូតូត្រូវជន់លិច ហើយទុកចោល។
អាជ្ញាធរមូលដ្ឋានថៃបានចេញសេចក្តីប្រកាសជាសាធារណៈដាស់តឿនអ្នកបើកបរឲ្យជៀសវាងផ្លូវលិចទឹក ដើម្បីការពារកុំឲ្យខូចខាតយានយន្ត និងការពារទ្រព្យសម្បត្តិសាធារណៈ។
គួរបញ្ជាក់ថានាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃសៅរ៍នេះថា នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ទំនងជានៅទូទាំងប្រទេសថៃ។ នៅតំបន់ភាគខាងកើត នឹងមានភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ និងភ្លៀងធ្លាក់រាយប៉ាយ នៅតំបន់ Chachoengsao, Chon Buri, Rayong, Chanthaburi និង Trat៕


អត្ថបទ៖ ប៊ុន សុភាព
The post ជំនន់ទឹកភ្លៀងវាយប្រហារខ្លាំងក្នុងខេត្ត Chonburi ប្រទេសថៃ appeared first on Kampuchea Thmey Daily.