លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី

គណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយលោក Min Aung Hlaing និងភរិយាបានចាកចេញទៅប្រទេសរុស្សីក្នុងដំណើរបំពេញទស្សនកិច្ចជាមិត្តភាពនៅព្រឹកថ្ងៃនេះ៧ ឧសភានេះ... The post លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី appeared first on Kampuchea Thmey Daily.

លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី

​ប្រមុខ​​របប​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បាន​ដឹកនាំ​គណៈប្រតិភូមីយ៉ាន់ម៉ា ​ចាកចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសរុស្សី ដែល​នឹងរៀបចំ​ក្បួន​ព្យុហ​យាត្រា​ដ៏​អធឹកអធម​ដើម្បី​រំឭកខួប​៨០ឆ្នាំ​នៃ​ជ័យជម្នះ​​ក្នុងសង្គ្រាម​លោក​លើក​ទី​១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Irrawaddy។

(រូបភាព៖ The Irrawaddy)

នៅក្នុងដំណើរនេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និងភរិយា Daw Kyu Kyu Hlaing និងចូលរួមខួបលើកទី ៨០ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ឆ្នាំ១៩៤១-១៩៤៥ នៅថ្ងៃទី ០៩ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

មេដឹកនាំមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ស្ថិតក្នុងចំណោមអ្នកដែលបានអញ្ជើញសម្រាប់ក្បួនដង្ហែរយោធាដែលរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបបយោធាបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងវិស័យផ្សេងៗទៀត។ លោក​ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

ទោះយ៉ាងណាអភិបាលក្រុងមូស្គូបានរាយការណ៍ថាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើការហាត់សមក្បួនដង្ហែរយោធានៅក្នុងទីក្រុងនេះមុនថ្ងៃពិធីចាប់ផ្ដើមផងដែរ៕

(រូបភាព៖ Eleven Media Group)
(រូបភាព៖ Eleven Media Group)

អត្ថបទ៖ ប៊ុន សុភាព

The post លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី appeared first on Kampuchea Thmey Daily.