ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិន​តាមផ្លូវដែករបស់ខ្លួន

សាធារណរដ្ឋប្រជាមានិតឡាវបាន​ឯកភាព​ជាមួយ​កម្ពុជា​ក្នុង​ការ​ឱ្យកម្ពុជា​ប្រើប្រាស់ប្រព័ន្ធផ្លូវដែក​ល្បឿនលឿនរបស់ខ្លួនដឹក​ស្វាយទៅលក់នៅសាធារណរដ្ឋប្រជាមានិត​ចិន ឬ​ប្រទេស​ទី៣​ទៀត។ The post ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិន​តាមផ្លូវដែករបស់ខ្លួន appeared first on Kampuchea Thmey Daily.

ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិន​តាមផ្លូវដែករបស់ខ្លួន

សាធារណរដ្ឋប្រជាមានិតឡាវបាន​ឯកភាព​ជាមួយ​កម្ពុជា​ក្នុង​ការ​ឱ្យកម្ពុជា​ប្រើប្រាស់ប្រព័ន្ធផ្លូវដែក​ល្បឿនលឿនរបស់ខ្លួនដឹក​ស្វាយទៅលក់នៅសាធារណរដ្ឋប្រជាមានិត​ចិន ឬ​ប្រទេស​ទី៣​ទៀត។ ការ​ព្រមព្រៀងនេះ​ធ្វើ​ឡើង​ក្នុងពេល​ដែល​រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ទៅបំពេញទស្សនកិច្ច​នៅ​ប្រទេស​ឡាវកាលពីសប្ដាហ៍មុន​។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងកសិកម្មឱ្យដឹងថាការ​ឯកភាព​នេះគឺ​ជា​កិច្ចសហប្រតិបត្តិការ​ជំរុញ​កសិពាណិជ្ជកម្មរវាង​ប្រទេសកម្ពុជា​និង​ឡាវ។ ក្រៅពី​អនុញ្ញាតឱ្យប្រើប្រាស់ផ្លូវដែករបស់ខ្លួន ឡាវ​ក៏បានឯកភាព​លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើធាតុចូល​កសិកម្មផ្ដោតសំខាន់​លើ​ជីប៉ូតាស (Potash-based fertillizer) និងបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការណ៍ផ្សេងៗទៀតលើ​ឆាក​អន្តរជាតិក្នុង​វិស័យ​កសិកម្ម ដើម្បី​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ។

គួរឱ្យដឹងដែរថា ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២៤កម្ពុជាមាន​ក្រុមហ៊ុននាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន​មានចំនួន៥ក្រុមហ៊ុន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិន​តាមផ្លូវដែករបស់ខ្លួន appeared first on Kampuchea Thmey Daily.