ប្រធានាធិបតីប្រេស៊ីល អញ្ជើញទស្សនា រោងមហោស្រពជាតិចិន

រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ PengLiyuan ភរិយារបស់លោកXi Jinping ប្រធានរដ្ឋចិននិងលោកជំទាវRosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើរ របស់លោកLuiz Inácio Lula da Silvaប្រធានាធិបតីប្រេស្ស៊ីល ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន ។ ភរិយារបស់ប្រមុខរដ្ឋ នៃប្រទេសទាំង២បានរួមគ្នាទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលសិល្បៈក្រោមប្រធានបទ “ឆាកដែលមិនបិទវាំងននរៀងរហូត” និងស្វែងយល់អំពីការងារ ផ្លាស់ប្តូរវប្បធម៌អន្តរជាតិរបស់រោងមហោស្រពជាតិចិន ព្រមទាំងទស្សនាការសម្តែងល្ខោនអូប៉េរ៉ានិងចម្រៀងចិននិងប្រេស៊ីល បរិយាកាសនៅនឹងកន្លែង ពោរពេញដោយភាពកក់ក្តៅនិងមេត្រីភាព ។ លោកជំទាវPengLiyuanបានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលសុទ្ធ តែជាប្រទេសធំផ្នែកវប្បធម៌ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំង២មានភាពរស់រវើក ការយល់ដឹងនិងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំង ២កាន់តែមានភាពស៊ីជម្រៅ។ សង្ឃឹមថា អាចបន្តរក្សានិន្នាការដ៏ល្អនេះ ដើម្បីជំរុញឱ្យប្រជាជន កាន់តែយល់ដឹងពីគ្នាទៅវិញទៅមក។ លោកជំទាវRosange la Lula da Silvaបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងវប្បធម៌ដ៏អស្ចារ្យរ

ប្រធានាធិបតីប្រេស៊ីល អញ្ជើញទស្សនា រោងមហោស្រពជាតិចិន

រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ PengLiyuan ភរិយារបស់លោកXi Jinping ប្រធានរដ្ឋចិននិងលោកជំទាវRosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើរ របស់លោកLuiz Inácio Lula da Silvaប្រធានាធិបតីប្រេស្ស៊ីល ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន ។

ភរិយារបស់ប្រមុខរដ្ឋ នៃប្រទេសទាំង២បានរួមគ្នាទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលសិល្បៈក្រោមប្រធានបទ “ឆាកដែលមិនបិទវាំងននរៀងរហូត” និងស្វែងយល់អំពីការងារ ផ្លាស់ប្តូរវប្បធម៌អន្តរជាតិរបស់រោងមហោស្រពជាតិចិន ព្រមទាំងទស្សនាការសម្តែងល្ខោនអូប៉េរ៉ានិងចម្រៀងចិននិងប្រេស៊ីល បរិយាកាសនៅនឹងកន្លែង ពោរពេញដោយភាពកក់ក្តៅនិងមេត្រីភាព ។ លោកជំទាវPengLiyuanបានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលសុទ្ធ តែជាប្រទេសធំផ្នែកវប្បធម៌ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំង២មានភាពរស់រវើក ការយល់ដឹងនិងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំង ២កាន់តែមានភាពស៊ីជម្រៅ។ សង្ឃឹមថា អាចបន្តរក្សានិន្នាការដ៏ល្អនេះ ដើម្បីជំរុញឱ្យប្រជាជន កាន់តែយល់ដឹងពីគ្នាទៅវិញទៅមក។

លោកជំទាវRosange la Lula da Silvaបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងវប្បធម៌ដ៏អស្ចារ្យរបស់ចិន និងបានលើកឡើងថា រីករាយជំរុញយ៉ាង សកម្មនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំង២ បន្តរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពរវាងប្រេស៊ីលនិងចិន៕