រដូវប្រមូលផលមៀនប៉ៃលិនហៀបនឹងបញ្ចប់ ជាមួយនឹងទិន្នផល ទីផ្សារតម្លៃល្អ

រដូវប្រមូលផលផ្លែមៀន​ប៉ៃលិន​ជិត​បញ្ចប់ហើយ ខណៈទិន្នផលមានភាពល្អប្រសើរ ជាមួយនឹង​តម្លៃ​ដែលក្រុមហ៊ុនបានចុះ​កិច្ច​សន្យាទិញ... The post រដូវប្រមូលផលមៀនប៉ៃលិនហៀបនឹងបញ្ចប់ ជាមួយនឹងទិន្នផល ទីផ្សារតម្លៃល្អ appeared first on Kampuchea Thmey Daily.

រដូវប្រមូលផលមៀនប៉ៃលិនហៀបនឹងបញ្ចប់ ជាមួយនឹងទិន្នផល ទីផ្សារតម្លៃល្អ

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន​ប្រាប់​កម្ពុ​ជា​ថ្មី​នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ នេះថា រដូវប្រមូលផលផ្លែមៀន​ប៉ៃលិន​ជិត​បញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃ​មានភាពល្អប្រសើរ​ដែលក្រុមហ៊ុនបានចុះ​កិច្ច​សន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះផ្លែមៀន សរុប៤៩២០ហិកតា ក្នុងនោះមានកសិករដាំដុះមៀន​ប៉ៃលិន​​ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន៤១២០ហិកតា ដែលមានបរិមាណ​ប្រមូល​ផល បានចំនួន៦១៨០០តោន។

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេក​ទេស​នោះ​​​គឺ​កសិករ​នឹងអាចចំណេញ។

យោងតាមក្រសួងកសិកម្ម គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥​ កម្ពុជាសម្រេចបាន​ការនាំចេញ​ផ្លែ​មៀនទៅប្រទេសចិនចំនួន ១៥ ៩៤២ តោន កើនឡើង ៣៦,១៧% ធៀបនឹងរយៈពេល​ដូច​គ្នា​នៅឆ្នាំ ២០២៤។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%៕

អត្ថបទ៖ ឡេង ដេត

The post រដូវប្រមូលផលមៀនប៉ៃលិនហៀបនឹងបញ្ចប់ ជាមួយនឹងទិន្នផល ទីផ្សារតម្លៃល្អ appeared first on Kampuchea Thmey Daily.