លោក Xi Jinping ប្រធានរដ្ឋចិន ធ្វើកិច្ចជំនួបពិភាក្សា ជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល
រសៀលថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinpingបានសង្គត់ធ្ងន់ថា ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ភាគីទាំងពីរចិននិងប្រេស៊ីលតី១ត្រូវប្រកាន់ខ្ជាប់នូវទំនុកចិត្តយុទ្ធសាស្រ្ត ពង្រឹងមូលដ្ឋានសហគមន៍រួមវាសនាចិន និងប្រេស៊ីល ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អដែលគោរពគ្នាទៅវិញទៅមក ផ្តល់ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធផលប្រយោជន៍ស្នូល របស់គូភាគីនិងក្តីកង្វល់សំខាន់ៗ បង្កើនការប្រាស្រ័យទាក់ទងគ្រប់ ជាន់ថ្នាក់ដោយគ្រប់ ជ្រុងជ្រោយ ធានាការអភិវឌ្ឍ ប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពក្នុងរយៈពេលយូរនៃទំនាក់ទំនងទ្វេភាគី។ ទី២ ត្រូវប្រកាន់ខ្ជាប់នូវការបង្រីក កិច្ចសហប្រតិបត្តិការ បំពេញ បន្ថែមគ្លឹមសារ នៃសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ ប្រកបដោយប្រសិទ្ធិភាព នូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាតនិងផ្លូវ” ជាមួយយុទ្ធសាស្រ្តការ អភិវឌ្ឍន៍ប្រេស៊ីល ដើរតួនាទីឱ្យបានល្អ នូវយន្តការកិច្ចសហប្រតិបត្តិការនានា របស់ប្រទេស ទាំងពីរ ។

រសៀលថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។

លោក Xi Jinpingបានសង្គត់ធ្ងន់ថា ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ភាគីទាំងពីរចិននិងប្រេស៊ីលតី១ត្រូវប្រកាន់ខ្ជាប់នូវទំនុកចិត្តយុទ្ធសាស្រ្ត ពង្រឹងមូលដ្ឋានសហគមន៍រួមវាសនាចិន និងប្រេស៊ីល ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អដែលគោរពគ្នាទៅវិញទៅមក ផ្តល់ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធផលប្រយោជន៍ស្នូល របស់គូភាគីនិងក្តីកង្វល់សំខាន់ៗ បង្កើនការប្រាស្រ័យទាក់ទងគ្រប់ ជាន់ថ្នាក់ដោយគ្រប់ ជ្រុងជ្រោយ ធានាការអភិវឌ្ឍ ប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពក្នុងរយៈពេលយូរនៃទំនាក់ទំនងទ្វេភាគី។ ទី២ ត្រូវប្រកាន់ខ្ជាប់នូវការបង្រីក កិច្ចសហប្រតិបត្តិការ បំពេញ បន្ថែមគ្លឹមសារ នៃសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ ប្រកបដោយប្រសិទ្ធិភាព នូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាតនិងផ្លូវ” ជាមួយយុទ្ធសាស្រ្តការ អភិវឌ្ឍន៍ប្រេស៊ីល ដើរតួនាទីឱ្យបានល្អ នូវយន្តការកិច្ចសហប្រតិបត្តិការនានា របស់ប្រទេស ទាំងពីរ ។ ទី៣ត្រូវប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន បង្កើនភាពរស់រវើកនៃសហគមន៍រួមវាសនាចិននិងប្រេស៊ីល ។ ទី៤ ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហការនិងការ សម្របសម្រួលពហុភាគី លើកកម្ពស់កម្រិត សហគមន៍រួម វាសនាចិននិងប្រេស៊ី។ ធ្វើជាប្រទេសកំពុងអភិវឌ្ឍន៍ ធំទាំងពីរ លើផែនដីភាគខាងកើត និងភាគខាងលិច ប្រទេសទាំងពីរត្រូវបង្កើន កិច្ចសម្របសម្រួលនិងសហការ ក្នុងយន្តការពហុភាគីដូចជាអង្គការ សហប្រជាជាតិ ប្រទេសBRICSនិងវរទិកាចិន-អាមរិកឡាទីនជាដើម រួមគ្នាប្រកាន់ខ្ជាប់ពហុភាគីនិយម កែលម្អអភិបាលកិច្ចសកល គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាតនូវឯកតោភាគីនិយម ការការពារនិយមនិងអនុត្តរភាព។

ជាការឆ្លើយតប លោក Lula បានថ្លែងថា ប្រេស៊ីលនិង ចិនគោរពគ្នា ទៅវិញទៅមក មានវាសនារួម ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពរឹងមាំមិនអាចបំបែកបានទេ ហើយមិនអនុញ្ញត្តិកត្តាខាងក្រៅណាមួយរំខាននិងបំផ្លាញទេ។ ខុសគ្នាជាមួយប្រទេសធំផ្សេងទៀត ប្រទេសចិនគាំទ្រនិងជួយដល់ប្រទេសអាមេរិកឡាទីន ក្នុងនោះរួមទាំងប្រេស៊ីលសម្រេចការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចសង្គមដោយចិត្តស្មោះត្រង់ជារៀងរហូត។ ប្រេស៊ីរីករាយ ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយចិន ជំរុញការកសាងសហគមន៍រួមវាសនាប្រេស៊ីលនិងចិន កសាងពិភលោកមួយមានភាពកាន់តែយុត្តិធម៌ សន្តិភាពនិងវិបុលភាព ផ្តល់ជាគំរូឱ្យបណ្តាប្រទេសនានា៕