លោក Oleg ស្ទើរ​តែ​មិន​ជឿ​​ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​​សម្តេច​តេជោ ហ៊ុន សែន

លោក Oleg Starynskyi ស្ទើរ​តែ​មិន​ជឿ​ដែល​ក្លិប​បាល់ទាត់​ ភ្នំពេញ​ក្រោន បាន​ឈ្នះ​ពាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល​២០២៤-២៥ The post លោក Oleg ស្ទើរ​តែ​មិន​ជឿ​​ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​​សម្តេច​តេជោ ហ៊ុន សែន appeared first on Kampuchea Thmey Daily.

លោក Oleg ស្ទើរ​តែ​មិន​ជឿ​​ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​​សម្តេច​តេជោ ហ៊ុន សែន

លោក Oleg Starynskyi ស្ទើរ​តែ​មិន​ជឿ​ដែល​ក្លិប​បាល់ទាត់​ ភ្នំពេញ​ក្រោន បាន​ឈ្នះ​ពាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល​២០២៤-២៥ បន្ទាប់​ពី​ខក​ខាន​ឈ្នះ​ពាន​នេះ​អស់​រយៈ​ពេល​១៦​ឆ្នាំ​។

ភ្នំពេញ​ក្រោន​អបអរជើង​ឯក

លោក​បាន​រៀប​រាប់​ក្នុង​បទ​សម្ភាស​ថា ៖«​នេះ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ជឿ​ ដែល ​ភ្នំពេញ​ក្រោន​ បាន​​ឈ្នះ​ពាន​នេះ​ ក្រោយ​ខក​ខាន​អស់​រយៈ​ពេល​១៦​ឆ្នាំ។ នេះ​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​សម្រាប់​ក្រុម​ការងារ​គ្រូ​បង្វឹក សម្រាប់​ក្រុម​ដ៏​ល្អ​ និង​អ្នក​គាំទ្រ​ដ៏​ច្រើន ដូច្នេះខ្ញុំ​ពិត​ជា​អរគុណណាស់​ដល់​អ្នក​គាំទ្រ​ដែល​រួម​ចំណែក​ជួយ​ឲ្យ​សមិទ្ធផល​នេះ​កើត​ឡើង»។

លោក Oleg ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម

លោក​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​បាន​បន្ត​ថា ៖«ពាន​រង្វាន់​នេះ​ពិត​ជា​មាន​អត្ថន័យ​ខ្លាំង​ណាស់ ពី​ព្រោះ​ក្រុម​ទាំង​មូល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់។ ពួក​គាត់​ផ្តោត​យក​ចិត្ត​ទុក​ដាក់ខ្លាំង​មែន​ទែន ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹក​ភ្នែក។ យើង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល ហើយ​កាល​ពី​រដូវ​កាល​មុន យើង​​បាន​បរាជ័យ តែ​​ឆ្នាំ​នេះ​យើង​ធ្វើ​បាន»។  

លោក Oleg អរគុណ​អ្នក​គាំទ្រ

នេះ​ជា​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៣ សម្រាប់​ក្លិប​ភ្នំពេញ​ក្រោន បន្ទាប់​ពី​​ធ្លាប់​ឈ្នះ​លើក​ទី១​កាល​ពី​ឆ្នាំ​២០០៨ និង​លើក​ទី​២​ឆ្នាំ​២០០៩ ប៉ុន្តែ​នេះ​​ការ​ឈ្នះ​ពាន​សម្តេច​តេជោ ហ៊ុន សែន លើក​ទី១​សម្រាប់​លោក Oleg Starynskyi ដែល​បាន​ដឹក​នាំ​ភ្នំពេញ​ក្រោន​ពីរ​ដងគឺ​រដូវ​កាល​២០១៦-១៧ និង​លើក​ទី​២​ពីឆ្នាំ​២០២០​រហូត​ដល់​បច្ចុប្បន្ន​៕

ក្រុម​ភ្នំពេញ​ក្រោន និង​អ្នក​គាំទ្រ

អត្ថបទ៖ វីរបុត្រ

The post លោក Oleg ស្ទើរ​តែ​មិន​ជឿ​​ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​​សម្តេច​តេជោ ហ៊ុន សែន appeared first on Kampuchea Thmey Daily.