អំពើបាញ់ប្រហារកើតឡើងជាថ្មីនៅស៊ុយអែត បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់
យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងទីក្រុង Uppsala ប្រទេសស៊ុយអែត... The post អំពើបាញ់ប្រហារកើតឡើងជាថ្មីនៅស៊ុយអែត បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ appeared first on Kampuchea Thmey Daily.

យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងទីក្រុង Uppsala ប្រទេសស៊ុយអែតភាគខាងជើងនៃទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣០ខែមេសានេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងហាងកាត់សក់មួយនៅជិតទីលាន Vaksala ដ៏ពេញនិយម នៅកណ្តាលទីក្រុង Uppsala ដែលកំពុងមានមនុស្សអ៊ូអរច្រើននៅទីនោះព្រោះជិតដល់ថ្ងៃពិធីបុណ្យនិទាឃរដូវ Walpurgis។
បើតាមសេចក្តីរាយការណ៍ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនដោយប្រើម៉ូតូ ធ្វើឲ្យប៉ូលិសបិទតំបន់ដ៏ធំមួយនិងប្រើឧទ្ធម្ភាគចក្រចូលរួមក្នុងការស្វែងរកអ្នកបាញ់ប្រហារ។ ចំពោះមូលហេតុនៃការបាញ់ប្រហារមិនត្រូវបានដឹងនៅឡើយ ហើយការស៊ើបអង្កេតឃាតកម្មកំពុងដំណើរការ។
ទោះអត្តសញ្ញាណជនរងគ្រោះ និងអ្នកបាញ់ប្រហារ នៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះចំនួននៃការបាញ់ប្រហារ និងការវាយប្រហាររបស់ក្រុមអ្នកលេងដោយកាំភ្លើង ដែលជំរុញឲ្យរដ្ឋាភិបាលប្រទេសស៊ុយអែតក្នុងប៉ុន្មានឆ្នាំថ្មីៗចង់រឹតបន្តឹងច្បាប់កាំភ្លើងរបស់ប្រទេស។
កាលពីខែកុម្ភៈឆ្នាំនេះ មនុស្ស១០នាក់ត្រូវក៏បានសម្លាប់ក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យមួយក្នុងក្រុង Orebro ប្រទេសស៊ុយអែត៕



អត្ថបទ៖ ប៊ុន សុភាព
The post អំពើបាញ់ប្រហារកើតឡើងជាថ្មីនៅស៊ុយអែត បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ appeared first on Kampuchea Thmey Daily.