ថ្នាក់ដឹកនាំកម្ពុជាជួបសមាជិក​សភាអាមេរិក សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ

ការនាំចេញទំនិញ​របស់​​កម្ពុជា ទៅ​​សហរដ្ឋអា​មេរិក​មានទំហំទឹក​ប្រាក់ជាង ៣,២ ពាន់​លានដុល្លារ កើនឡើង ២២,៣%... The post ថ្នាក់ដឹកនាំកម្ពុជាជួបសមាជិក​សភាអាមេរិក សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំកម្ពុជាជួបសមាជិក​សភាអាមេរិក សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ

លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៥ បាន ជួបពិភាក្សាការងារជាមួយ លោកស្រី Carol Miller សមាជិក​ស​ភា​សហ​រដ្ឋ​អាមេរិក។

ជាជំនួបដែលមានការចូលរួមពី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ​ដើម្បីពិភាក្សាពិនិត្យលទ្ធ​ភាព​រួម​​គ្នា​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីក​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិក​មកបណ្តាក់​ទុននៅ​កម្ពុជា​បន្ថែម​ទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ៤ ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ការនាំចេញទំនិញ​របស់​​កម្ពុជា ទៅ​​សហរដ្ឋអា​មេរិក​មានទំហំទឹក​ប្រាក់ជាង ៣,២ ពាន់​លានដុល្លារ កើនឡើង ២២,៣% ចំណែក​ឯ​ការ​នាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ប្រមាណជាង ៩៧ លានដុល្លារ កើនជិត ៣៥%។

ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។

ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី អេឡិច​ត្រូនិក និងសម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕

The post ថ្នាក់ដឹកនាំកម្ពុជាជួបសមាជិក​សភាអាមេរិក សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ appeared first on Kampuchea Thmey Daily.