វីឡា​ទោ​​របស់​ លន​ បញ្ហា​ សាងសង់​ចំណាយ​ខ្ទង់​ជាង​ ៤ម៉ឺន​ដុល្លារ​សន្សំ​ពី​ប្រដាល់

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ផ្ទះ​ដែល​ខ្លួន​កំពុង​សាងសង់​នេះ​ជា​ប្រភេទ The post វីឡា​ទោ​​របស់​ លន​ បញ្ហា​ សាងសង់​ចំណាយ​ខ្ទង់​ជាង​ ៤ម៉ឺន​ដុល្លារ​សន្សំ​ពី​ប្រដាល់ appeared first on Kampuchea Thmey Daily.

វីឡា​ទោ​​របស់​ លន​ បញ្ហា​ សាងសង់​ចំណាយ​ខ្ទង់​ជាង​ ៤ម៉ឺន​ដុល្លារ​សន្សំ​ពី​ប្រដាល់

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ផ្ទះ​ដែល​ខ្លួន​កំពុង​សាងសង់​នេះ​ជា​ប្រភេទ​វីឡា​ទោ​​ និង​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​ជាង​ ៤ម៉ឺន​ដុល្លារអាមេរិកដែលសន្សំពី​ប្រដាល់។​


ពិធីសែនព្រេន​ពេល​ចាប់​ផ្ដើមសាងសង់​

បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ដែល​កំពុង​សាងសង់​នេះ​នៅ​ខាង​ឈូកវ៉ា​ សង្កាត់​គោករកា​ ខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ​ ក្បែរៗ​ផ្ទះ​គ្រូ​របស់​គេ​លោក​ ធន់​ សុភា​ ផង​ដែរ។​ និយាយ​តែ​ថវិកា​សាងសង់​គឺ​រូប​គេ​ចំណាយ​ប្រហែល​ជាង​ ៤ម៉ឺន​ដុល្លារ​អាមេរិក​​នេះ​មិន​បូក​តម្លៃ​ដី​ និង​ការ​ទិញ​សម្ភារ​ផ្សេងៗ​ចូល​ក្នុង​ផ្ទះ​នោះ​ទេ។​

ផ្ទះរបស់ បញ្ញា កំពុងសាងសង់

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ផ្ទះ​របស់​ខ្លួន​នេះ​ចាប់​សាងសង់​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា​ហើយ​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ​បាន​ចូល​រស់នៅ​ហើយ។​ លន​ បញ្ញា​ បញ្ជាក់​ទៀត​ថា​ថវិកា​ទាំង​អស់​នេះ​គឺ​រូប​គេ​សន្សំ​ពី​ប្រដាល់​ប្រហែល​ ៣-៤​ឆ្នាំ​រួម​ជា​មួយ​ប្រាក់​ខែ​ជា​ទាហាន​របស់​ខ្លួន។​

បញ្ញា និង​ភរិយា

បញ្ជាក់​ដែរ​ថា​ លន​ បញ្ញា​ ជាកូន​សិស្ស​លោក​ ធន់​ សុភា​ នៃ​ក្លឹប​ប្រដាល់​ធន់​សុភា​គុនខ្មែរ។​ រូប​គេ​ជា​អ្នក​ប្រដាល់​លំដាប់​ A​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ អ្នក​ប្រដាល់​រូ​ប​នេះ​បាន​សាង​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ដូច​ជា​ឈ្នះ​មេដាយ​ស៊ីហ្គេម​ ២លើក​ជូន​កម្ពុជា​ និង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។​ បញ្ញា​ ទទួល​បាន​ការ​អាណិត​ស្រឡាញ់​ចូលចិត្ត​ជា​ខ្លាំង​ពី​គ្រូ​ៗ​ប្រដាល់​ដោយ​សារ​ការ​ខំប្រឹង​តស៊ូ​ ព្យាយាម​ និង​គោរព​ការ​ហ្វឹកហាត់​ស្រឡាញ់​អាជីព​របស់​ខ្លួន​៕​

អត្ថបទដោយ៖ នួន ស៊ីណា

The post វីឡា​ទោ​​របស់​ លន​ បញ្ហា​ សាងសង់​ចំណាយ​ខ្ទង់​ជាង​ ៤ម៉ឺន​ដុល្លារ​សន្សំ​ពី​ប្រដាល់ appeared first on Kampuchea Thmey Daily.