ចេញពីកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេច ហ៊ុន ម៉ាណែត នឹងបន្តទៅបំពេញទស្សនកិច្ចនៅជប៉ុន
បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងបន្តអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន The post ចេញពីកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេច ហ៊ុន ម៉ាណែត នឹងបន្តទៅបំពេញទស្សនកិច្ចនៅជប៉ុន appeared first on Kampuchea Thmey Daily.

បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងបន្តអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការ អញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅរសៀលថ្ងៃទី២៣ ខែឧសភា នេះ។

គួរជា្របថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ខែឧសភា ឆ្នាំ២០២៥។

តាមសេចក្ដីប្រកាសព័ត៌មាន ចេញនៅរសៀលថ្ងៃសុក្រនេះ នៅលើទឹកដីជប៉ុន សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ISHIBA Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយ ឡែកជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង សន្និសីទអន្តរជាតិលើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី»។
លើសពីនេះ សម្តេចធិបតី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុន ថានឹងជំរុញបន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ដំណើររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅជប៉ុន នឹងមានវត្តមានប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជនចូលរួមអមដំណើរ។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺជាលើកទី២ហើយដែលសម្តេចធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដោយកាលពីលើកទី១ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅខែធ្នូ ចុងឆ្នាំ២០២៣ ដែលនៅពេលនោះ សម្តេច នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ ចំណែក លើកនេះវិញ វា គឺជាលើកទី១ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាការងារជាមួយលោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន៕
ដោយ៖ង៉ិល ណារ៉ាត់
The post ចេញពីកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេច ហ៊ុន ម៉ាណែត នឹងបន្តទៅបំពេញទស្សនកិច្ចនៅជប៉ុន appeared first on Kampuchea Thmey Daily.