លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ី
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុង ១សតវត្សរ៍ និងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ប្រទេសចិន និងស៊ែប៊ីគួរតែរក្សាយុទ្ធសាស្ត្រដ៏រឹងមាំ ផ្តោតលើការធ្វើរឿងផ្ទាល់ខ្លួនឱ្យបានល្អបន្តវេន និងផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពដែកថែប ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ី ប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា កាលពី ៨០ ឆ្នាំមុន ប្រជាជនចិន និងប្រជាជនស៊ែប៊ីបានរួមចំណែកយ៉ាងសំខាន់ចំពោះជ័យជម្នះនៅសមរភូមិអាស៊ី និងអឺរ៉ុបក្នុងសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោករៀងៗខ្លួន។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាជុំវិញពិភពលោក បូករួមទាំងប្រទេសស៊ែប៊ីផងដែរ ដើម្បីរួបរួម និងសហការក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម រួមគ្នាគាំពារសន្តិភាពពិភពលោក និងសច្ចយុត្តិធម៌អន្តរជាតិ គាំពារសមិទ្ធផលនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងជំរុញការកសាងសហគមន៍រួមវាសាសម្រាប់មនុស្សជាតិ។ ជាកា

ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅទីក្រុងម៉ូស្គូ។
លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុង ១សតវត្សរ៍ និងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ប្រទេសចិន និងស៊ែប៊ីគួរតែរក្សាយុទ្ធសាស្ត្រដ៏រឹងមាំ ផ្តោតលើការធ្វើរឿងផ្ទាល់ខ្លួនឱ្យបានល្អបន្តវេន និងផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពដែកថែប ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ី ប្រកបដោយគុណភាពខ្ពស់ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា កាលពី ៨០ ឆ្នាំមុន ប្រជាជនចិន និងប្រជាជនស៊ែប៊ីបានរួមចំណែកយ៉ាងសំខាន់ចំពោះជ័យជម្នះនៅសមរភូមិអាស៊ី និងអឺរ៉ុបក្នុងសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោករៀងៗខ្លួន។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាជុំវិញពិភពលោក បូករួមទាំងប្រទេសស៊ែប៊ីផងដែរ ដើម្បីរួបរួម និងសហការក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម រួមគ្នាគាំពារសន្តិភាពពិភពលោក និងសច្ចយុត្តិធម៌អន្តរជាតិ គាំពារសមិទ្ធផលនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងជំរុញការកសាងសហគមន៍រួមវាសាសម្រាប់មនុស្សជាតិ។
ជាការឆ្លើយតប លោក Vucic បានថ្លែងថា ប្រទេសចិនគឺជាមិត្តដ៏ថ្លៃថ្នូរបំផុតរបស់ស៊ែប៊ី ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដល់ប្រទេសស៊ែប៊ី។ ប្រទេសស៊ែប៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះគោលការណ៍ចិនតែមួយ។ ស៊ែប៊ីសូមកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះពហុភាគីនិយម។ គំនិត និងសកម្មភាពរបស់ចិនបានបង្កើនភាពក្លាហាននិងទំនុកចិត្តរបស់សហគមន៍អន្តរជាតិក្នុងការគាំពារផលប្រយោជន៍រួម។ ប្រទេសស៊ែប៊ីមានឆន្ទៈក្នុងការរួបរួមជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលនាំមកដោយឯកតោភាគីនិយម និងលទ្ធិគាំពារនិយម៕