មនុស្ស១៧នាក់របួសក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់
ការវាយប្រហារដោយកាំបិតនៅកណ្តាលទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្បណ្តាលឲ្យមនុស្ស ១៧នាក់រងរបួស ក្នុងនោះមាន ៤ នាក់ស្ថិត... The post មនុស្ស១៧នាក់របួសក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ខែឧសភានេះ ការវាយប្រហារដោយកាំបិតនៅកណ្តាលទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្របណ្តាលឲ្យមនុស្ស ១៧នាក់រងរបួស ក្នុងនោះមាន ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រោយការវាយប្រហារដ៏រន្ធត់ប៉ូលិស បានចាប់ខ្លួនស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៣៩ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថា បានធ្វើសកម្មភាពនេះតែម្នាក់ឯង។ ប៉ូលិសបានរាយការណ៍ថា ជនវាយប្រហារបានធ្វើសកម្មភាពវាយប្រហារដោយមិនរើសមុខ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ ជាមួយគ្នានេះប៉ូលិសក៏កំពុងពិនិត្យថាតើជនសង្ស័យមានសតិមិនគ្រប់ឬយ៉ាងណា។
រដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ និងមន្ត្រីផ្សេងទៀតបានថ្កោលទោសការវាយប្រហារនេះជាខ្លាំង។ លើសពីនេះឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃឧក្រិដ្ឋកម្មកាំបិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលបានក្លាយជាប្រធានបទនៃការពិភាក្សាថ្នាក់ជាតិ ចំពេលមានឧប្បត្តិហេតុហិង្សាថ្មីៗពាក់ព័ន្ធនឹងអ្នកក្នុងស្រុក និងជនចំណាកស្រុក។
កាលពីខែមករា ក៏មានបុរសអាយុ ២៨ឆ្នាំម្នាក់មកពីប្រទេសអាហ្វហ្គានីស្ថានត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយប្រហារដ៏រន្ធត់ដោយកាំបិតនៅក្នុងទីក្រុង Aschaffenburg របស់អាល្លឺម៉ង់ ដែលក្នុងនោះមនុស្សពីរនាក់ត្រូវបានសម្លាប់ រួមទាំងកុមារដែលទើបចេះដើរតេះតះម្នាក់ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
The post មនុស្ស១៧នាក់របួសក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.