មេទ័ព កម្ពុជា-ថៃ ជួបចរចាគ្នា ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី

ព្រះវិហារ៖ លោក ម៉ៅ សុផាន់ មេទ័ពជើងគោកកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានកំពុងជួបចរចាជាមួយលោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ​ ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី។ការជួបចរចានេះ បន្ទាប់ពីមាន ករណីទាហានថៃ លបបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។កាលពីថ្ងៃទី២៨ ខែឧសភា ម្សិលមិញ ។ បើតាមក្រសួងការពារជាតិ បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រ៉ោន បាត់បង់ជីវិត ៕

មេទ័ព កម្ពុជា-ថៃ ជួបចរចាគ្នា ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី

ព្រះវិហារ៖ លោក ម៉ៅ សុផាន់ មេទ័ពជើងគោកកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានកំពុងជួបចរចាជាមួយលោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ​ ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី។
ការជួបចរចានេះ បន្ទាប់ពីមាន ករណីទាហានថៃ លបបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។កាលពីថ្ងៃទី២៨ ខែឧសភា ម្សិលមិញ ។

បើតាមក្រសួងការពារជាតិ បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រ៉ោន បាត់បង់ជីវិត ៕