តារាអង់គ្លេស នាង Lily សុំទោសតារាអាមេរិកនាង Katy Perry រឿងហោះហើរទៅទីអវកាស
តារាចម្រៀង Lily Allen បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះទង្វើដែលខ្លួនបានបង្កឡើងទៅលើរៀមច្បង Katy Perry ... The post តារាអង់គ្លេស នាង Lily សុំទោសតារាអាមេរិកនាង Katy Perry រឿងហោះហើរទៅទីអវកាស appeared first on Kampuchea Thmey Daily.

តារាចម្រៀង Lily Allen បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះទង្វើដែលខ្លួនបានបង្កឡើងទៅលើរៀមច្បង Katy Perry និងក្រុមនារីទាំងអស់ដែលរួមមានអ្នកកាសែត Gayle King និងគូដណ្តឹងរបស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Jeff Bezos គឺអតីតពិធីករ Lauren Sánchez សម្រាប់ការធ្វើដំណើររួមគ្នាដ៏ខ្លីរបស់ពួកគេទៅកាន់ទីអវកាសតាមគន្លងតារាវិថីកាលពីដើមខែនេះ។

តាមរយៈការចាក់ផ្សាយពីការជជែក (podcast) មួយ តារាចម្រៀងវ័យ៣៩ឆ្នាំ បាននិយាយថា៖«ខ្ញុំពិតជាចង់សុំទោសចំពោះការនិយាយអាក្រក់ៗ អំពី Katy Perry កាលពីសប្តាហ៍មុន ដែលពេលនោះ ខ្ញុំបានរិះគន់សិល្បករយ៉ាងចាស់ដៃ ចំពោះការធ្វើដំណើរទៅលំហអវកាសរបស់ក្រុមនារីប៉ុន្មានរូបនោះ»។
នៅក្នុងកម្មវិធីមួយពិធីករម្នាក់បានចោទសួរទៅកាន់តារាចម្រៀង នាង Lily Allen ថា តើរូបនាងចង់និយាយអំពី Katy Perry និងមិត្តរួមការងាររបស់នាងទាំងអស់គ្នា នៅពេលដែលពួកគេបានក្លាយជាក្រុមនារីដំបូងគេបានហោះហើរទៅកាន់លំហអាកាស តាមរយៈរ៉ុក្កែត New Shepardឬទេ?។
នាពេលនោះ តារាចម្រៀងជនជាតិអង់គ្លេស បាននិយាយឡូងៗថា «វាដូចជានរក! ពួកយើងកំពុងឈានដល់ដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ច មនុស្សពិតជាមានការលំបាកក្នុងការស្វែងរកដំណោះស្រាយ និងទទួលបានអាហារដាក់នៅលើតុរបស់ពួកគេ»។
ទោះជាយ៉ាងណាក៏ដោយ នាង Lily ពេលនោះគ្រាន់តែមានទស្សនៈខុសគ្នាលើបញ្ហានេះ ហើយបានសម្ដែងការសោកស្ដាយចំពោះការដាក់គោលដៅលើតារាចម្រៀងប៉ុបវ័យ៤០ឆ្នាំខ្លាំងពេក។ នាងបានបកស្រាយថា ស្ថានភាពរបស់ខ្លួនមិនមែនចងគំនុំនឹង នាង Katy Perry ទេ។ ប៉ុន្តែនាងគ្រាន់តែមិនយល់ស្របនឹងអ្វីដែលពួកគេធ្វើ នៅពេលដែលពិភពលោកកំពុងមានវិបត្តិប៉ុណ្ណោះ។
Lily បន្តថា៖ «អញ្ចឹងហើយខ្ញុំសុំទោស! ខ្ញុំនឹងឈឺចាប់ប្រសិនបើវាជាខ្ញុំ ប្រសិនបើមាននរណាម្នាក់នៅក្នុងឧស្សាហកម្ម ប្រើខ្ញុំ និងរម្លឹកពីឈ្មោះរបស់ខ្ញុំក្នុងន័យមិនល្អ។ ខ្ញុំសុំទោស Katy Perry ខ្ញុំដឹងថាអ្នកមិនបានស្តាប់កម្មវិធីនេះ ប៉ុន្តែពិតជាសុំការអភ័យទោសដោយស្មោះត្រង់ពិតមែន»។
ទោះជាយ៉ាងណាក៏ដោយ នាង Lily មិនមែនជាតារាតែម្នាក់គត់ដែលបង្ហាញការមិនពេញចិត្តរបស់នាង ចំពោះការហោះហើរក្នុងលំហអាកាសរបស់ក្រុមហ៊ុន Blue Origin នោះទេ។ ជាកស្ដែង តារាម៉ូដែល និងសម្តែង Emily Ratajkowski បានដាក់រិះគន់ដែរថា នេះវាលើសពីការលេងសើចហើយ។
នៅក្នុងវីដេអូ TikTok មួយ តារាសម្ដែងវ័យ៣៣ឆ្នាំ បាននិយាយថា បេសកកម្មអវកាស វាហួសពីការលេងសើច។ មនុស្សគ្រប់គ្នានិយាយថា ខ្លួនជាអ្នកស្រលាញ់ធម្មជាតិ ស្រលាញ់ផែនដី ក៏ប៉ុន្តែទង្វើរបស់ពួកគេឡើងលើយានអវកាសដែលត្រូវបានសាងសង់និងចំណាយដោយក្រុមហ៊ុនដែលបំផ្លាញភពផែនដី។ ក្រឡេកមើលស្ថានភាពនៃពិភពលោក ហើយគិតថា តើធនធានប៉ុន្មានដែលដាក់ស្ត្រីទាំងនេះចូលទៅក្នុងលំហ។ សម្រាប់អ្វី? តើទីផ្សារនៅទីនោះគឺជាអ្វី និងដើម្បី?
គួររម្លឹកដែរថា តារាចម្រៀងដ៏មានប្រជាប្រិយជនជាតិអាមេរិក នាង Katy Perry បានលុតជង្គង់ឱនថើបផ្ទៃដី បន្ទាប់ពីបេសកម្មហោះហើរទៅកាន់លំហអាកាសលើកដំបូងររបស់នាងនិងក្រុមមនុស្សល្បីឈ្មោះមួយចំនួនទៀត តាមរយៈរ៉ុក្កែត New Shepard បានចុះចតដោយជោគជ័យ កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងអាមេរិក Katy Perry ឱនថើបដី ពេលយានអវកាសចុះចតជោគជ័យ
The post តារាអង់គ្លេស នាង Lily សុំទោសតារាអាមេរិកនាង Katy Perry រឿងហោះហើរទៅទីអវកាស appeared first on Kampuchea Thmey Daily.