ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច

នា​រសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក​បណ្ឌិត ហ៊ឺ វីរៈ The post ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច appeared first on Kampuchea Thmey Daily.

ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច

នា​រសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក​បណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បាន អញ្ជើញ ជា អធិបតី ភាព ក្នុង ពិធីប្រុងពលីបើកការដ្ឋានជួសជុលដំបូលវិហារវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិត នៅ ភូមិ អ្នក តាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។

ពិធី​ក្រុងពាលី​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ជាង សិឡាសុមាឫទ្ធិវង្ស អនុរដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង មន្ត្រី រាជការ នៃនាយកដ្ឋាន គាំពារ និង អភិរក្ស សំណង់ បុរាណ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងឯកឧត្ដមលោកជំទាវ លោក លោកស្រី ជា​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ស្រុក​កំពង់ត្រឡាច ​សមាជិកក្រុមប្រឹក្សា​ខេត្ត កំពង់ឆ្នាំង លោក ប្រធានក្រុមប្រឹក្សា ស្រុកកំពង់ត្រឡាច លោកអភិបាល នៃ គណៈអភិបាល ស្រុក កំពង់ត្រឡាច លោក លោកស្រី មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ព្រមទាំង លោកតា លោកយាយ ពុទ្ធបរិស័ទ ចំណុះ​ជេីង​វត្ត។

សូម​បញ្ជាក់​ផង​ដែរ​ថា វត្តពោធិរុក្ខារាម ហៅវត្តកំពង់​ត្រឡាចលេី ជាវត្ត​បុរាណ​មួយ​ក្នុង​ចំណោម​វត្ត បុរាណ ជាច្រើន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ព្រះវិហារ​មួយ កសាង​ឡើង​រវាង​ដេីម​សតវត្សរ៍ ទី២០ នៃគ.ស.។

នា​ពេល​បច្ចុប្បន្ននេះ​ ព្រះវិហារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ផ្នែកដំបូល​ជញ្ជាំង​សសរ និង ជាពិសេស គំនូរ បុរាណ នៅ​ក្នុង​ព្រះវិហារ​យ៉ាង​ខ្លាំង។ ក្រោម​ជំនួយ​ឧបត្ថម្ភ​ជួសជុល របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ក្នុង​ឆ្នាំ២០២៥​នេះ​បាន​រៀបចំ​ជួសជុល​ផ្នែកដំបូល​ព្រះវិហារ ឱ្យ​មាន​ភាព​រឹងមាំ ឡើង វិញ ដោយ​មន្ត្រីជំនាញ​នៃ​នាយកដ្ឋាន គាំពារ និង អភិរក្ស​សំណង់​បុរាណ ដោយ​ចាប់ផ្ដើម ពី​សបា្តហ៍ ទី២ ខែឧសភា ឆ្នាំ២០២៥ រហូត​ដល់ចប់​គម្រោង៕

អត្ថបទ ៖ លោក នាង សុវណ្ណតារ៉ា

The post ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច appeared first on Kampuchea Thmey Daily.