ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ
ស្រ្តីម្នាក់ធ្លាក់ពីលើខុនដូជាន់ទី១៩ ចុះមកក្រោម ចំរថយន្តដែលចតលើផ្លូវស្លាប់ភ្លាមៗ និងបណ្ដាលឲ្យ... The post ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ appeared first on Kampuchea Thmey Daily.

ស្រ្តីម្នាក់ធ្លាក់ពីលើខុនដូជាន់ទី១៩ ចុះមកក្រោម ចំរថយន្តដែលចតលើផ្លូវស្លាប់ភ្លាមៗ និងបណ្ដាលឲ្យខូចខាតរថយន្ដ។ ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខុនដូ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការលើកឡើងពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ ធ្លាប់ប៉ុនប៉ងលោតចំនួន០២ ទៅ០៣ដងហើយ ប៉ុន្តែមិនបានសម្រេច។ លុះមកដល់ពេលកើតហេតុ ក៏ស្រាប់តែឃើញស្រ្តីរងគ្រោះធ្លាក់ពីជាន់ទី១៩ ចុះមកក្រោម ចំរថយន្តដែលគេចតទុកចោល រងការខូចខាត និងបណ្តាលអោយបែកក្បាលស្លាប់ក្នុងថ្លុកឈាម ផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកើតហេតុ និងប្រគល់ជូនជំនាញផ្នែកកោសល្យវិច័យ ដើម្បីត្រួតពិនិត្យ ដើម្បីស្វែងរកមូលហេតុអោយច្បាស់លាស់ថា ជាករណីលោតខ្លួនឯង ឬជាអ្វីផ្សេង។ ចំពោះសព នគរបាលបានប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ រដ្ឋា




The post ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ appeared first on Kampuchea Thmey Daily.