ឱកាសការងារ៦៦៥១៣កន្លែង កំពុងរង់ចាំ យុវជន និងពលរដ្ឋកម្ពុជាដែលមានបំណងចង់រកការងារថ្មី

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ The post ឱកាសការងារ៦៦៥១៣កន្លែង កំពុងរង់ចាំ យុវជន និងពលរដ្ឋកម្ពុជាដែលមានបំណងចង់រកការងារថ្មី appeared first on Kampuchea Thmey Daily.

ឱកាសការងារ៦៦៥១៣កន្លែង កំពុងរង់ចាំ យុវជន និងពលរដ្ឋកម្ពុជាដែលមានបំណងចង់រកការងារថ្មី

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មានការងាររហូតដល់ទៅចំនួន ៦៦ ៥១៣ កន្លែង កំពុងតែរង់ចាំយុវជន និងប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់បានការងារថ្មី ឬប្តូរការងារនៅក្នុងវិស័យសំខាន់ៗចំនួន៣គឺ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ 

NEA នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទៀតថា ប្រសិនបើបងប្អូន យុវជន សិស្ស និស្សិត មានបំណងចង់បានការងារថ្មី ឬផ្លាស់ប្ដូរការងារ សូមទាក់ទងតាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេឡេក្រាម 016 786 655 ឬ CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ៕

The post ឱកាសការងារ៦៦៥១៣កន្លែង កំពុងរង់ចាំ យុវជន និងពលរដ្ឋកម្ពុជាដែលមានបំណងចង់រកការងារថ្មី appeared first on Kampuchea Thmey Daily.