កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់​ថាកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលគ្មានប៉ះទង្គិចគ្នា​នោះទេ។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​ពីលទ្ធផលជំនួបជាមួយថៃនៅ​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ The post កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ appeared first on Kampuchea Thmey Daily.

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់​ថាកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលគ្មានប៉ះទង្គិចគ្នា​នោះទេ។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​ពីលទ្ធផលជំនួបជាមួយថៃនៅ​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងសេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ក្រោយ​ជំនួបរវាង​មេបញ្ជាការ​ទ័ព​ជើងគោក​កម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង​មេបញ្ជាការ​កង​ទ័ព​ជើងគោក​ថៃនាយឧត្តម​សេនីយ៍ Pana Klaewblaudtuk នៅ​រសៀលថ្ងៃទី​២៩​ ខែ​ឧសភានេះ ភាគី​ទាំង​ពី​រ​សម្រេច​បាន​លទ្ធផល​៤​ចំនុច ដោយ​បន្ត​ដោះស្រាយ​ស្ថានការ​ណ៍​ព្រំដែនតាម​គ្រប់​យន្ត​ការដែលមាន​ស្រាប់ បន្ត​គ្រប់គ្រង​ស្ថានការណ៍​តាម​ស្ថានភាព​ដើម រក្សាភាពអត់ធ្មត់ គោរពបូរណភាព​ទឹកដី​ទៅ​វិញ​ទៅមក ហើយ​កម្ពុជា​នឹង​មិនដក​ថយ ឬ​ឈរជើង​ដោយ​គ្មាន​អាវុធ​នៅ​ចំណុច​ដែល​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ។

ក្នុងសេចក្ដីថ្លែង​ការណ៍​ត្រង់ចំណុចទី៤​បញ្ជាក់ថា​​៖ «ភាគី​កម្ពុជា នឹង​មិនដក​ថយ ឬ​ឈរ​ជើងដោយ​គ្មានអាវុធនៅ​ចំណុច​ដេល​បាន​ប៉ះទង្គិចគ្នា​នោះទេ ព្រោះ​ទី​តាំងនោះ​ភាគី​កម្ពុជាឈរជើងតាំង​ពីមុនពេល​ចុះហត្ថលេខាលើ​អនុស្សារណៈនៃ​ការ​យោគយល់​គ្នាឆ្នាំ​២០០០ ស្ដីពី​ការ​វាស់វែងនិងខណ្ឌសីមាព្រំដែនគោក​រវាង​កម្ពុជា-ថៃ»។

គួរឱ្យ​ដឹង​ដែរថា ហេតុការណ៍​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​ថៃ​កាលពីព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាល​មក​ពី​ការ​ឆ្មក់​ចូល​មក​វាយប្រហារ​ពី​កង​ទ័ព​ថៃ​មុន​លើ​កងទ័ពកម្ពុជា។ សកម្មភាព​នេះ​​ធ្វើ​ឱ្យ​ទាហានខ្មែរ​ម្នាក់​ស្លាប់​បាត់បង់ជីវិត និង​បាន​បង្កឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-ថៃ​ឡើង​កម្ដៅជា​ខ្លាំងដោយ​កង​ទ័ព​កម្ពុជា​បាន​ចល័ត​ទៅ​ត្រៀម​នៅ​ខ្សែ​មុខ​នៅព្រំដែន​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ appeared first on Kampuchea Thmey Daily.