ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ជន​សង្ស័យ​ម្នាក់​បាន​ស្គាល់​ស្ត្រី​តាម facebook១ខែសោះ ស្រាប់​តែ​ជន​រងគ្រោះមកលេង​ផ្ទះ​បាន​ចាប់រំលោភ​សម្រេច​បែកការ​ដល់​ម្តាយ​ខាង​ស្រី The post ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន appeared first on Kampuchea Thmey Daily.

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

បន្ទាយមានជ័យ ៖ ជន​សង្ស័យ​ម្នាក់​បាន​ស្គាល់​ស្ត្រី​តាម facebook១ខែសោះ ស្រាប់​តែ​ជន​រងគ្រោះមកលេង​ផ្ទះ​បាន​ចាប់រំលោភ​សម្រេច​បែកការ​ដល់​ម្តាយ​ខាង​ស្រី ក៏​ប្តឹង​កម្លាំងអាវុធហត្ថឃាត់ខ្លួន នា​វេលាម៉ោង២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

តាមពាក្យបណ្ដឹង​របស់​ម្តាយ​ជន​រងគ្រោះ បាន​រៀបរាប់​ថា ជនរងគ្រោះ​ជា​កូនរបស់ខ្លួនមានឈ្មោះ អាយុ៣៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយ​មុន​ពេល​កើត​ហេតុ​នោះ ជនសង្ស័យ​មានឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅ​ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បាន​ស្គាល់​គ្នា​អស់​រយៈពេល១ខែមកហេីយ នៅ​ថ្ងៃ​កេីតហេតុ​នោះ​ជន​រងគ្រោះ​បាន​មក​លេង​ផ្ទះ​ជន​សង្ស័យ ឈ្មោះ ជ័យចាន់តារា ក្រោយ​មក​ទៀត​ខ្លួន​បាន​ចូល​បន្ទប់​ទឹក​ ស្រាប់តែជនសង្ស័យឆ្លៀត​ឱកាស​ចូល​ក្នុងបន្ទប់ទឹកដែរ ហើយ​បាន​ចាប់​បង្ខំ​រួមរក្ស​ក្នុង​បន្ទប់​ទឹក​តែ​ម្តង ដោយសារ​តែ​ខ្លួន​ភ័យ​ខ្លាច​ក៏​មិន​ហ៊ាន​រក​រឿង​ជនសង្ស័យ​ រឿង​នេះ​ក៏​ស្ងប់ស្ងាត់​ទៅ។

ក្រោយ​មក​ទៀត​មាន​កម្មវិធី​មិត្តភក្តិខ្លួនបានចូលក្នុងនោះ

ជនសង្ស័យ​ក៏​បាន​ចូលរួម​ក្នុងកម្មវិធីនោះដែរ ស្រប​ពេល​នោះ​ជនរងគ្រោះ​បាន​ជិះម៉ូតូជាមួយគ្នា​បាន​សម្រុះសម្រួល​គ្នា​ដើម្បី​បញ្ចប់​រឿង តែ​ត្រូវ​ជន​សង្ស័យយកលេសថា​ម៉ូតូ​ខូច ហេីយបានបបួលនាង ស្នាក់​នៅផ្ទះសំណាក់មួយយប់ ជនសង្ស័យ​ល្បួងរួមរក្ស​ម្តង​ទៀត ពេល​នោះ​ជន​សង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ថត​រូប​ដែល​ខ្លួន​បាន​រួមរក្ស​ជា​មួយ​គ្នា​ទុក​ធ្វើ​ការ​គំរាម ក្រោយ​មក​ដោយសារ​តែជនសង្ស័យ​ដូច​ជា​មនុស្សអន្ធពាល​ ទើបស្ត្រីជនរងគ្រោះ បានប្លុកហេ្វសបុក និងតេឡេក្រាម​របស់​ជនសង្ស័យ​ចោលទាំងអស់ ដេីម្បី​បញ្ចប់​ទំនាក់ទំនង​គ្នា ស្រាប់​តែ​ជនសង្ស័យ​ខឹង​ហើយ​គំរាម​ថា នឹង​បង្ហោះវីឌីអូ រូប​រួមរក្ស​គ្នា​តាម​បណ្ដាញសង្គម facebook ព្រម​ទាំង​គំរាម​ធ្វេី​បាប​ទៀត​ផង ទេីប​ម្តាយ​ជនរងគ្រោះ​ដាក់​ពាក្យប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ហើយ កម្លាំង​ជំនាញ​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បាន​ចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមនឹងវត្ថុតាងទូរសព្ទ​ដៃ ចំនួន​មួយ​គ្រឿង​មាន​រូប​រួមរក្ស ហើយ​នាំ​មក​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី​សួរនាំ​ទៅ​តាម​នីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​សារភាព​ថា​ ខ្លួនពិតជាបានប្រព្រឹត្យដូចពាក្យបណ្តឹងពិតប្រាកដ។

ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការ​បន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបាន​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ទទួល​បាន​ការ​អនុញ្ញាត ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី​ពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ វ៉ាន់ ណាង

The post ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន appeared first on Kampuchea Thmey Daily.