នាយករដ្ឋមន្ត្រីស្នើពលរដ្ឋបើកចិត្តឱ្យទូលាយចំពោះកិច្ចសហការនគរបាលជាមួយប្រទេសជិតខាង
សម្ដេចថ្លែងថា៖ «យើងបញ្ជូនសិក្ខាកាមទៅ គេបញ្ជូនសិក្ខាកាមមក រៀនភាសា រៀនច្បាប់ ចែករម្លែក បទពិសោធន៍ព្រោះឥឡូវសម័យនេះយើងត្រូវទទួលស្គាល់ថាយើងមិនអាចនៅដាច់ដោយឡែកទេ»។ The post នាយករដ្ឋមន្ត្រីស្នើពលរដ្ឋបើកចិត្តឱ្យទូលាយចំពោះកិច្ចសហការនគរបាលជាមួយប្រទេសជិតខាង appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកងកម្លាំងជាតិគឺជាអ្នកការពារផលប្រយោជន៍ជាតិទោះបីទៅសិក្សា ឬសហការជាមួយនៅប្រទេសណាក៏ដោយគឺនៅតែការពារផលប្រយោជន៍ជាតិមាតុភូមិដដែល។

ថ្លែងក្នុងពិធីអបអរខួប៨០ឆ្នាំនៃទិវាកំណើតនគរបាលជាតិនៅក្នុងខេត្តកណ្ដាល ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងសម័យបច្ចុប្បន្នគ្មានប្រទេសណាមួយរស់ដោយឯកោបានទេ ការដែលនគរបាលចេញទៅទទួលការបណ្ដុះបណ្ដាលពីបរទេសពិសេសប្រទេសជិតខាង ហើយនគរបាលប្រទេសទាំងនោះមកបណ្ដុះបណ្ដាលនៅកម្ពុជាគឺជាកិច្ចសហប្រតិបត្តិការដើម្បីការងារសន្ដិសុខប្រទេសរៀងខ្លួន។
សម្ដេចថ្លែងថា៖ «យើងបញ្ជូនសិក្ខាកាមទៅ គេបញ្ជូនសិក្ខាកាមមក រៀនភាសា រៀនច្បាប់ ចែករម្លែក បទពិសោធន៍ព្រោះឥឡូវសម័យនេះយើងត្រូវទទួលស្គាល់ថាយើងមិនអាចនៅដាច់ដោយឡែកទេ»។
ការលើកឡើងរបស់សម្ដេចគឺបន្ទាប់ពីសម្ដេចឃើញមានការលើកឡើងក្នុងបណ្ដាញសង្គមរបស់ពលរដ្ឋមួយចំនួនដែលមិនពេញចិត្តពេលដែលឃើញរូបភាពកងកម្លាំងកម្ពុជាទៅទទួលការបណ្ដុះបណ្ដាលនៅប្រទេសជិតខាង ក៏ដូចជាកងកម្លាំងប្រទេសជិតខាងសិក្សាភាសាជាតិខ្មែរ ដោយសម្ដេចស្នើដល់ពលរដ្ឋគួរបើកចិត្តឱ្យទូលាយនិងមើលឱ្យបានវែងឆ្ងាយ។

សម្ដេចបានបង្ហាញពីជំនឿចិត្តលើការស្នេហាជាតិ ភក្ដីភាព របស់កងកម្លាំងនគរបាលចំពោះជាតិមាតុភូមិ ព្រមទាំងបានលើកឡើងថាការពឹងផ្អែកគ្នាជាមួយប្រទេសជាមិត្តធ្វើឱ្យប្រទេសកម្ពុជាអាចឆ្លើយតបនឹងឧក្រិដ្ឋកម្មឆ្លងដែន ការចែករម្លែកព័ត៌មានចារកិច្ចទប់ស្កាត់មុខសញ្ញាភារវករ បង្កើនកិច្ចសហប្រតិបត្តិការចាប់ឧក្រិដ្ឋកម្មឆ្លងដែនកាន់តែមានប្រសិទ្ធភាព រួមទាំងការបណ្ដុះបណ្ដាលបច្ចេកទេសដល់កម្លាំងជំនាញរបស់កម្ពុជាងផងដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នាយករដ្ឋមន្ត្រីស្នើពលរដ្ឋបើកចិត្តឱ្យទូលាយចំពោះកិច្ចសហការនគរបាលជាមួយប្រទេសជិតខាង appeared first on Kampuchea Thmey Daily.