រន្ទះបាញ់សត្វគោ ងាប់ចំនួន ០៦ ក្បាល នៅស្រុកសំបូរ
កាលពីវេលាម៉ោង ១៩:១៥ នាទី ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ មានករណីឧបទ្ទវហេតុរន្ទះបាញ់សត្វគោងាប់ ចំនួន ០៦ ក្បាល នៅចំណុចភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលគោទាំងនោះ កំពុងចងនៅក្នុងក្រោលភ្លាមៗ។ ម្ចាស់សត្វគោមានឈ្មោះ តូច សុផែន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពពីម្ចាស់សត្វគោ លោក តូច សុផែន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានយកសត្វគោទៅចងនៅក្រោល នៅភូមិដូនមាសរួចទៅផ្ទះ ទើបអ្នកជិតខាងតេទូរសព្ទ៌ប្រាប់ថារន្ទះបាញ់គោចងនៅក្រោលងាប់ ស្របពេលមេឃកំពុងភ្លៀង។ ទន្ទឹមនឹងកើតមានឧបទ្ទវហេតុរន្ទះបាញ់សត្វគោនេះ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានចូលរួមសោកស្ដាយជាមួយម្ចាស់គោ និងបានអំពាវនាវចំពោះអាជ្ញាធរ ភូមិឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់គ្រោះមហន្តរាយផ្សេងៗ ដែលងាយកើតឡើងនារដូវរស្សារដែលនឹងចូលមកដល់នេះផងដែរ៕ អត្ថបទ៖ ប្រុញ វិធិន The post រន្ទះបាញ់សត្វគោ ងាប់ចំនួន ០៦ ក្បាល នៅស្រុកសំបូរ appeared first on Kampuchea Thmey Daily.

កាលពីវេលាម៉ោង ១៩:១៥ នាទី ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ មានករណីឧបទ្ទវហេតុរន្ទះបាញ់សត្វគោងាប់ ចំនួន ០៦ ក្បាល នៅចំណុចភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលគោទាំងនោះ កំពុងចងនៅក្នុងក្រោលភ្លាមៗ។
ម្ចាស់សត្វគោមានឈ្មោះ តូច សុផែន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។


ប្រភពពីម្ចាស់សត្វគោ លោក តូច សុផែន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានយកសត្វគោទៅចងនៅក្រោល នៅភូមិដូនមាសរួចទៅផ្ទះ ទើបអ្នកជិតខាងតេទូរសព្ទ៌ប្រាប់ថារន្ទះបាញ់គោចងនៅក្រោលងាប់ ស្របពេលមេឃកំពុងភ្លៀង។
ទន្ទឹមនឹងកើតមានឧបទ្ទវហេតុរន្ទះបាញ់សត្វគោនេះ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានចូលរួមសោកស្ដាយជាមួយម្ចាស់គោ និងបានអំពាវនាវចំពោះអាជ្ញាធរ ភូមិឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់គ្រោះមហន្តរាយផ្សេងៗ ដែលងាយកើតឡើងនារដូវរស្សារដែលនឹងចូលមកដល់នេះផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
The post រន្ទះបាញ់សត្វគោ ងាប់ចំនួន ០៦ ក្បាល នៅស្រុកសំបូរ appeared first on Kampuchea Thmey Daily.