ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង

ដំណើរការ​នៃ​ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា...... The post ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង appeared first on Kampuchea Thmey Daily.

ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង

ដំណើរការ​នៃ​ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីក​ហ្វូណនតេជោ សម្រាប់​កំណាត់ទី ២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល បានបញ្ចប់ទាំង​ស្រុង បើ​គិតត្រឹមថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៥។

ការ​ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែក​ជីក​ហ្វូណន​តេជោ បានចាប់​អនុវត្ត​ពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហីង។

ជារួម លទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលមានចំនួនសរុប ២៣២ បង្គោល និងបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តតាកែវ ចំនួន ៣៨ បង្គោល (ការបោះបង្គោលនៅខេត្តកាកែវ គឺធ្វើឡើងនៅ​តែផ្នែកខាងស្តាំនៃព្រែកជីក ដែលស្របគ្នាទៅនឹងបង្គោលម្ខាងទៀតនៃព្រែកជីកដែលស្ថិតនៅខេត្តកណ្តាល) ។

បើតាម​ក្រុមការងារ នឹងយកលទ្ធផលដែលទទួលបានពីបេសកកម្មខាងលើ ដើម្បីរៀបចំផែនទីលម្អិតសម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច មុននឹងក្រុមការងារចុះវាស់វែង ដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តនីតិវិធីរបស់ខ្លួនក្នុងការជួសជុលសំណងខូចខាតជូនដល់ប្រជាពលរដ្ឋ៕

The post ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង appeared first on Kampuchea Thmey Daily.