Odawara Takashi៖ ការ​គាំទ្រ​រាប់​ម៉ឺន​នាក់​មិន​មែន​ជា​សម្ពាធ​ដល់​ពួក​យើង​ទេ​ ប៉ុន្តែ​ជា​កម្លាំង​​ទៅ​វិញ

កីឡាករ​ Odawara Takashi របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ The post Odawara Takashi៖ ការ​គាំទ្រ​រាប់​ម៉ឺន​នាក់​មិន​មែន​ជា​សម្ពាធ​ដល់​ពួក​យើង​ទេ​ ប៉ុន្តែ​ជា​កម្លាំង​​ទៅ​វិញ appeared first on Kampuchea Thmey Daily.

Odawara Takashi៖ ការ​គាំទ្រ​រាប់​ម៉ឺន​នាក់​មិន​មែន​ជា​សម្ពាធ​ដល់​ពួក​យើង​ទេ​ ប៉ុន្តែ​ជា​កម្លាំង​​ទៅ​វិញ

កីឡាករ​ Odawara Takashi របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ ថា​ចំពោះ​អ្នក​គាំទ្រ​ដែល​មាន​រាប់​ម៉ឺន​នាក់នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ AFC Challenge League ​នេះ​មិន​មែន​ជា​សម្ពាធ​អ្វី​ដល់​កីឡាករ​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​លើក​ទឹក​លេង​ឲ្យ​បាន​ខ្លាំង​ទៅ​វិញ​ទេ។​

កីឡាករ​ Odawara Takashi

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​នៅ​មុន​នេះ ​កីឡាករ​ Odawara Takashi បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប​នៅ​វគ្គ​​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ជា​ការ​លើក​ទឹក​បន្ថែម​ទៀត​ដល់​កីឡាករ​គ្រប់​គ្នា​ទៅ​វិញ​ទេ​មិនមែន​ជា​សម្ពាធ​អ្វី​នោះ​ឡើយ។​

ពានរង្វាន់ AFC Challenge League

ការ​គាំទ្រ​​ខ្លាំង​ និង​ចំនួន​កើនឡើង​ច្រើន​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​រឹតតែ​មាន​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ដណ្ដើម​យក​ពាន​ឲ្យ​បាន​ជូន​អ្នក​គាំទ្រ​។​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ធំៗ​បែប​នេះ​មិន​មែន​ចេះ​តែ​មាន​សម្រាប់​កីឡាករ​គ្រប់​គ្នា​នោះ​ទេ​ ដូច្នេះ​ហើយ​រូប​គេ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ AFC Challenge League ​នេះ​ណាស់។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​រង្វាន់​ AFC Challenge League ​រវាង​ព្រះខ័នរាជស្វាយរៀង​ និង​ FK Arkadag​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ចាប់​ពី​ម៉ោង​ ៧យប់​តទៅ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។​ តាម​ការ​ផ្សព្វផ្សាយ​សំបុត្រ​ចូល​ទស្សនា​ជាង​ ៥០,០០០​ត្រូវ​បាន​លក់​អស់​គ្មាន​សល់៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន​

អត្ថបទដោយ៖ នួន ស៊ីណា

The post Odawara Takashi៖ ការ​គាំទ្រ​រាប់​ម៉ឺន​នាក់​មិន​មែន​ជា​សម្ពាធ​ដល់​ពួក​យើង​ទេ​ ប៉ុន្តែ​ជា​កម្លាំង​​ទៅ​វិញ appeared first on Kampuchea Thmey Daily.