ទទួលយកប្រាជ្ញាចិន បន្តដើរស្របជាប់ជានិច្ច ជាមួយចរន្ត សហគមន៍អន្តរជាតិ

«ចាត់ទុកសេដ្ឋកិច្ចពិភពលោក ជាឧបករណ៍ធ្វើនយោបាយ និងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាល ឱ្យប្រជាជនពិភពលោក រងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិត របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោក រួមសាមគ្គីគ្នានិងធ្វើកិច្ចសហការ និង ការសម្របសម្រួលគ្នា ដើម្បីគាំពារសន្តិភាព និង ស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍនិង ភាពរុងរឿងនៃសកលលោក ដែលផ្ទុយស្រឡះ ពីមហាអំណាចមួយបានយកសង្គ្រាម ពន្ធគយនិងពាណិជ្ជកម្មជាល្បែង ហើយតាមរយៈសង្គ្រាមនេះច្បាស់ថា នឹង មិនមានអ្នកឈ្នះទេ ហើយ មហាអំណាចដែលប្រើប្រាស់ សង្គ្រាមនេះជាអាវុធកំពុងត្រៀម ខ្លួនរួចជាស្រេច ក្នុងការធ្វើអនុត្តរភាពលើពិភពលោក ដែលទីបំផុតមាន តែធ្វើឱ្យ ប្រទេសមហាអំណាច មួយនោះនៅឯកកោជាក់ជាមិនខាន ។ ក្នុងន័យនេះបានរំលេចយ៉ាងច្បាស់ថា តាមរយៈការគិត ផ្នែកយុទ្ធសាស្ត្រ ដែលប្ដេជ្ញាចំពោះបច្ចុប្បន្នភាព និងអនាគតដ៏ប្រពៃ សម្រាប់ពិភពលោកក្នុងការរក្សាកំណើននិងស្ថិរភាពសេដ្ឋកិច្ចសកល ដោយស្ថិត នៅក្នុង ភាពអំណត់ និងក្នុងនាមជាជើងឯកការពារយុត្តិធម៌អន្តរជាតិ ចិនជ្រើសរើសយុទ្ធសាស្ត្រប្រឆាំងដាច់ខាតលើកំហូចសណ្ឋាប់ធ្នាប់សកល ដែលបាននាំ ឱ្យពិភពលោកយល់ថា ប្រាជ្ញាចិន ឈ្នះសមរភូមិសង្គ្រាម

ទទួលយកប្រាជ្ញាចិន បន្តដើរស្របជាប់ជានិច្ច ជាមួយចរន្ត សហគមន៍អន្តរជាតិ

«ចាត់ទុកសេដ្ឋកិច្ចពិភពលោក ជាឧបករណ៍ធ្វើនយោបាយ និងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាល ឱ្យប្រជាជនពិភពលោក រងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិត របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោក រួមសាមគ្គីគ្នានិងធ្វើកិច្ចសហការ និង ការសម្របសម្រួលគ្នា ដើម្បីគាំពារសន្តិភាព និង ស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍនិង ភាពរុងរឿងនៃសកលលោក ដែលផ្ទុយស្រឡះ ពីមហាអំណាចមួយបានយកសង្គ្រាម ពន្ធគយនិងពាណិជ្ជកម្មជាល្បែង ហើយតាមរយៈសង្គ្រាមនេះច្បាស់ថា នឹង មិនមានអ្នកឈ្នះទេ ហើយ មហាអំណាចដែលប្រើប្រាស់ សង្គ្រាមនេះជាអាវុធកំពុងត្រៀម ខ្លួនរួចជាស្រេច ក្នុងការធ្វើអនុត្តរភាពលើពិភពលោក ដែលទីបំផុតមាន តែធ្វើឱ្យ ប្រទេសមហាអំណាច មួយនោះនៅឯកកោជាក់ជាមិនខាន ។ ក្នុងន័យនេះបានរំលេចយ៉ាងច្បាស់ថា តាមរយៈការគិត ផ្នែកយុទ្ធសាស្ត្រ ដែលប្ដេជ្ញាចំពោះបច្ចុប្បន្នភាព និងអនាគតដ៏ប្រពៃ សម្រាប់ពិភពលោកក្នុងការរក្សាកំណើននិងស្ថិរភាពសេដ្ឋកិច្ចសកល ដោយស្ថិត នៅក្នុង ភាពអំណត់ និងក្នុងនាមជាជើងឯកការពារយុត្តិធម៌អន្តរជាតិ ចិនជ្រើសរើសយុទ្ធសាស្ត្រប្រឆាំងដាច់ខាតលើកំហូចសណ្ឋាប់ធ្នាប់សកល ដែលបាននាំ ឱ្យពិភពលោកយល់ថា ប្រាជ្ញាចិន ឈ្នះសមរភូមិសង្គ្រាម ពន្ធគយនិងពាណិជ្ជកម្ម ហើយប្រាជ្ញាចិនបានផ្លាស់ប្តូរ ឧបសគ្គទៅជាឱកាស នៃកម្លាំងសហគមន៍ អន្តរជាតិសាមគ្គី កាន់តែរឹង មាំជាមួយប្រទេសចិន ។ ប្រទេសចិនបានរួមចំណែកកសាងពិភពលោកមួយ ដែលមានលក្ខណៈបើកចំហ និងប្រកបដោយ បរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក បានជំរុញឲ្យមាន នូវវឌ្ឍនភាពរបស់មនុស្សជាតិ ហើយមិនថាប្រទេសចិនរីកចម្រើន ដល់កម្រិតណា ក៏ប្រទេសចិននឹងមិនដើរតាមមាគ៌ាសម្លុតគម្រាមកំហែង ប្រើប្រាស់យន្តការពន្ធគយ និងធ្វើអនុត្តរភាពលើប្រទេសណាមួយឡើយ។ បន្ថែមពីលើនេះ ប្រទេសចិនតែងគោរពនិងផ្តល់តម្លៃលើផ្លូវ នៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ស្របតាមលក្ខខណ្ឌប្រជាជាតិរៀងៗខ្លួន។

«គំនិតបើកចំហ និង កិច្ចពិភាក្សា ដោយសមភាពនិងធានាយុត្តិធម៌សង្គម» ដូចមានគូសបញ្ជាក់នៅក្នុង «សេចក្តីថ្លែងការណ៍រួមរវាងចិន និងអាមេរិកស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងខ្លឹមសារនេះ ដើម្បីគេចផុតពីការបង្កសង្គ្រាម ពន្ធគយដែលជាកត្តាខូចខាតសម្រាប់សហគមន៍អន្តរជាតិទាំងមូល ដោយមិនមានអ្នកឈ្នះនោះ ប្រទេសចិនបានបង្ហាញ នូវការតស៊ូប្រឆាំងនឹងការបង្កើនឧបសគ្គដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ ក្រោមទម្រនៃគោលនយោបាយ ស្តីពីការពង្រីកការបើកទូលាយជាបន្តបន្ទាប់ បានបង្កើនលំនឹងក្នុងការរក្សាឆន្ទៈមុតមាំ ជាយុទ្ធសាស្រ្តនិងទប់ទល់នឹងហានិភ័យ និងបញ្ហាប្រឈម រួមជាមួយកម្លាំងនិងភាពធន់ នៃសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិនបានផ្តល់ជាសូចនាករ ដល់គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើន បានព្យាករណ៍ថា «សេដ្ឋកិច្ចចិននឹងរក្សាកំណើន ប្រកបដោយស្ថិរភាពនិងភាពរឹងមាំនៅឆ្នាំ២០២៥» ក្នុងពេលដែលប្រព័ន្ធសារព័ត៌មានអាមេរិក បានកត់សម្គាល់ថាគោលនយោបាយពន្ធគយ របស់អាមេរិកបណ្តាលឱ្យវិនិយោគិនបរទេស បង្អង់ល្បឿនបណ្តាក់ទុន នៅអាមេរិក ហើយឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកជាច្រើនបានព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយ ចុះរបស់សេដ្ឋកិច្ចអាមេរិកនៅពេលអនាគតនឹងលើសពី ៦០% ហើយអត្រាអតិផរណានៅឆ្នាំនេះនឹងកើនឡើងដល់៣,៥% ឬ ៤% ។ រីឯអត្រាគាំទ្រ របស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះបន្ទាប់ពីកាន់អំណាចគម្រប់មួយរយថ្ងៃបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនេះ ។
«ទំនាក់ទំនងពហុជាតិ និងការរួមសហការអន្តរជាតិ» ជាមូលដ្ឋានគ្រឹះ នៃការទូតតាមបែបផែនចិន ក្នុងនាមជាមហាអំណាចដែលទទួលខុសត្រូវ ចំពោះសុខុមាលភាពសាធារណៈសកល បានក្លាយជាយន្តការដ៏សំខាន់ នៅក្នុងដំណោះស្រាយសកល ស្របនឹងប្រសាសន៍របស់លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា «ប្រទេសចិនដែលបើកចំហ ជាកាលានុវត្តភាពជានិរន្ត៍របស់ពិភពលោក ។ ប្រទេសចិនបង្កើតបរិយាកាស ប្រកបអាជីវកម្មបែបទីផ្សារភាវូបនីយកម្ម និយតកម្មនិងសាកលភាវូបនីយកម្ម ដែលជាទីផ្សារដ៏ធំអស្ចារ្យក្នុងការ ចែករំលែកសម្រាប់ពិភពលោក ហើយប្រទេសចិន ខិតខំប្រឹងប្រែង ជំរុញសកលភាវូបនីយកម្ម នៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន» ។ កម្លាំងចលករបន្ថែមអានុភាពជួយឱ្យប្រទេសចិននៅលើសមរភូមិចរចារពាណិជ្ជកម្ម នោះគឺសម្ព័ន្ធភាពរបស់ចិនជា មួយប្រទេសនានា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ទាំងទ្វេភាគីនិងទាំងពហុភាគីដូចជាRCEP រួមជាមួយសម្ព័ន្ធភាព នៃក្រុមប្រទេស BRICS បណ្តាប្រទេសនៃអង្គការ SCO និងការរួមគ្នាជាមួយប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាក់ស្តែង ដោយមិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា ក៏ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសអាមេរិកឡាទីននិងការាបៀបជារៀងរហូត ហើយប្រកៀកស្មាជាមួយបណ្តាប្រទេសអាមេរិកឡាទីន ក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មី នៃការកសាងសហគមន៍រួមវាសនាចិន -អាមេរិកឡាទីនដោយផ្សារភ្ជាប់គម្រោងចំនួន៥គឺទី១-គម្រោងរួមសាមគ្គីគ្នា ទី២-គម្រោងអភិវឌ្ឍន៍ ទី៣-គម្រោងអរិយធម៌ ទី៤-គម្រោងសន្តិភាព និងទី៥-គម្រោងតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជន ។ ដោយឈរជាប់ជាមួយសហគមន៍អន្តរជាតិ ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសចិនថ្លែងថា ការប្រកាន់ខ្ជាប់គោលការណ៍ចិន តែមួយគឺជាគំនិតឯកភាពរួម របស់សហគមន៍ អន្តរជាតិដោយសាទរដែលមហាសន្និបាត អង្គការសុខភាពពិភពលោក បដិសេធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។

ជារួម ជំហររបស់ប្រទេសចិន ក្នុងស្ថានភាព សង្គ្រាមពន្ធគយ មិនត្រឹមជាការការពារពាណិជ្ជកម្មនិងផលប្រយោជន៍របស់ចិននោះទេ ថែមទាំងជាការបញ្ចេញ សារដ៏សំខាន់ ជាសាធារណៈទៅកាន់សហគមន៍អន្តរជាតិថា សេដ្ឋកិច្ចបើកចំហ សន្តិភាព និងសមធម៌ជាគន្លងនៃអនាគតរួម ហើយប្រាជ្ញាចិនបានបង្ហាញថា «ហេតុផលរាប់ពាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ» ជាប្រយោគដ៏ខ្លីដែលបាន ផ្តល់អត្ថន័យគ្រប់គ្រាន់ថា ទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិក មិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេស និងប្រជាជនរបស់យើងទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ ដល់ពិភពលោកទាំងមូលផងដែរ ។ មានហេតុផលរាប់ពាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយ ដែលអាចហាម ឃាត់ហេតុផលទាំងនោះបានឡើយ។ យើងបានដឹងមកហើយថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាង គេទាំងពីររបស់ពិភពលោក ប្រទេសទាំងពីរគួរបង្កើន ទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅក្នុងការធានានូវភាពរឹងមាំ និងស្ថិរភាពនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល ដើម្បីជួសជុលឡើងវិញ នូវប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលបានរងគ្រោះពីវិធានការពន្ធគយដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន