អាជ្ញាធរអប្សរា ចង់ឲ្យវិស័យឯកជន សប្បុរសជន ចូលរួមដើម្បីកសាង មរតកបេតិកភណ្ឌឲ្យគង់វង្ស
សៀមរាប: លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា មានគោលបំណងស្នើទៅវិស័យឯកជន សប្បុរសជន ដែលមានបំណងចង់ចូលរួមកសាងមរតកបេតិកភណ្ឌ ឲ្យបានគង់វង្សយូរអអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរាបាន ។លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។ លោកបានលើកឡើងថា គោលដៅអាជ្ញាធរជាជាតិអប្សរា មិនមានបំណងស្វែងរកថវិកាតែរដ្ឋមួយមុខនោះទេ គឺលោកចង់ឲ្យមានការចូលរួមពី ជាតិនិងអន្តរជាតិជាពិសេសសប្បុរសជន វិស័យឯកជន ដែលមានបំណងចង់ចូលរួមក្នុងការកសាង ជួសជុលមរតកបេតិកភណ្ឌរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ៕

សៀមរាប: លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា មានគោលបំណងស្នើទៅវិស័យឯកជន សប្បុរសជន ដែលមានបំណងចង់ចូលរួមកសាងមរតកបេតិកភណ្ឌ ឲ្យបានគង់វង្សយូរអអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរាបាន ។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។

លោកបានលើកឡើងថា គោលដៅអាជ្ញាធរជាជាតិអប្សរា មិនមានបំណងស្វែងរកថវិកាតែរដ្ឋមួយមុខនោះទេ គឺលោកចង់ឲ្យមានការចូលរួមពី ជាតិនិងអន្តរជាតិជាពិសេសសប្បុរសជន វិស័យឯកជន ដែលមានបំណងចង់ចូលរួមក្នុងការកសាង ជួសជុលមរតកបេតិកភណ្ឌរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ៕