ការរថយន្ត Tesla បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាទីផ្សារអឺរ៉ុបសំខាន់ៗ

ការរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាន​បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាប្រទេសទីផ្សារសំខាន់ៗក្នុងទ្វីបអឺរ៉ុប ​ The post ការរថយន្ត Tesla បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាទីផ្សារអឺរ៉ុបសំខាន់ៗ appeared first on Kampuchea Thmey Daily.

ការរថយន្ត Tesla បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាទីផ្សារអឺរ៉ុបសំខាន់ៗ

ការរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាន​បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាប្រទេសទីផ្សារសំខាន់ៗក្នុងទ្វីបអឺរ៉ុប ដោយ​ប្រជាជនអឺរ៉ុបបន្តធ្វើពហិការប្រឆាំងម៉ាកយីហោរបស់លោក អេឡុន ម៉ាសក៍ ខណៈបង្កើនការ​ទិញ​រថយន្តអគ្គិសនីចិន​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការលក់រថយន្តថ្មីរបស់​ Tesla ក្នុងខែមេសា បានធ្លាក់ចុះ ៨០,៧ ភាគរយ នៅក្នុងប្រទេសស៊ុយអែត ៦៧,២ ភាគរយ នៅប្រទេសដាណឺម៉ាក និង ៥៩,៤ ភាគរយ នៅប្រទេសបារាំង ដែលសុទ្ធសឹង​តែជាការធ្លាក់ចុះដុនដាបក្នុងរយៈពេល ៤ ខែជាប់ៗគ្នា។ ​

កាលពីខែមីនា ការលក់នៅអឺរ៉ុបទាំងមូលរបស់ Tesla បានធ្លាក់ចុះ ២៨,២ ភាគរយ​ ដោយ​សារការប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបនេះ។ ឥរិយាបថនយោបាយគាំទ្រពួកស្ដាំនិយមរបស់លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងការជាប់ពាក់ព័ន្ធ​នឹងនយោបាយអាមេរិករបស់លោក បាន​បង្កការរិះគន់យ៉ាងចាស់ដៃ រហូតដល់បង្កការធ្វើពហិការម៉ាកយីហោ Tesla ពីក្រុមអ្នកប្រើប្រាស់។

ជាមួយគ្នានោះ Tesla ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែង​ពីគូប្រជែងក្រុមហ៊ុនផលិតរថយន្ត​នៅអឺរ៉ុបស្រាប់ ​ក៏ដូចជា​ក្រុមហ៊ុនផលិតរថយន្តចិន​ ដែលកំពុងមាន​កំណើននៃការលក់រថយន្តគួរឱ្យកត់សម្គាល់​នៅអឺរ៉ុប៕

The post ការរថយន្ត Tesla បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាទីផ្សារអឺរ៉ុបសំខាន់ៗ appeared first on Kampuchea Thmey Daily.