រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

នៅវេលាម៉ោង២២និង៥០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តនិង ម៉ូតូសណ្ដោងរ៉ឺម៉ក​និង រថយន្ត The post រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់ appeared first on Kampuchea Thmey Daily.

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សៀមរាប ៖ នៅវេលាម៉ោង២២និង៥០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តនិង ម៉ូតូសណ្ដោងរ៉ឺម៉ក​និង រថយន្ត ស្ថិត​ក្នុង​ភូមិជ្រៃ​ខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ បណ្តាល​ឱ្យ​ស្លាប់២នាក់ និងរបួសធ្ងន់ ស្រាលចំនួន១១នាក់។

អាជ្ញាធរស្រុកសូទ្រនិគម បាន​ឱ្យ​ដឹង​ថា រថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញ ផ្លាកលេខបាត់ដំបង2C-2517 បើកបរ​ដោយឈ្មោះ លី លន់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់​នៅ​ភូមិសំរោងកញ្ជោច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បើកបរល្បឿនលឿនទិសដៅពីលិចទៅកើត បានបុកម៉ូតូសណ្ដោងរ៉ឺម៉ក ០១គ្រឿង ម៉ាក Wave ពណ៌ខៀវ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ វុទ្ធ សេរី ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ទិសដៅពីលិចទៅកើត។ហើយរថយន្តម៉ាក HYUNDAI បន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក លុចស៊ីស ពណ៌ស ផ្លាកលេខ ភ្នំពេញ2X-6977 បើកបរដោយឈ្មោះ ទូច ពេជ្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ទិសដៅពីកើតមកលិច មានអ្នករួមដំណើរ០៣នាក់។

អាជ្ញាធរ​បន្តថា ករណី​នេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស០២នាក់ ទី១-ឈ្មោះ ឆេង វ៉ូច ជាអ្នករួមដំណើរលើរថយន្តម៉ាកHYUNDAI ទី២-ឈ្មោះ ហិន លីហួ ជាអ្នករួមដំណើរលើរថយន្តម៉ាក លុចស៊ីស។ ក្នុងនោះរបួសធ្ងន់​មនុស្ស០៣នាក់ និងរបួសស្រាលមនុស្ស០៨នាក់។

សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងវាស់វែងកន្លែងកើតហេតុ រួច​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកសូទ្រនិគម។ រីឯ​វត្ថុតាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្នាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​រង់ចាំ​ចាត់​ការ​តាមច្បាប់៕

ដោយ ៖ ជុន កុសល

The post រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់ appeared first on Kampuchea Thmey Daily.