អាមេរិក​ដាក់​ពន្ធ​ប្រឆាំង​ការលក់បង្ខូចតម្លៃលើក្រុមហ៊ុននាំចេញបង្គាវៀតណាមជាង ២០​

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានចាត់វិធានការបឋម ដោយដាក់ពន្ធប្រឆាំងការ​លក់បង្ខូចតម្លៃ ៣៥ ភាគរយ ​លើ​ក្រុមហ៊ុននាំចេញបង្គាពីប្រទេសវៀតណាម The post អាមេរិក​ដាក់​ពន្ធ​ប្រឆាំង​ការលក់បង្ខូចតម្លៃលើក្រុមហ៊ុននាំចេញបង្គាវៀតណាមជាង ២០​ appeared first on Kampuchea Thmey Daily.

អាមេរិក​ដាក់​ពន្ធ​ប្រឆាំង​ការលក់បង្ខូចតម្លៃលើក្រុមហ៊ុននាំចេញបង្គាវៀតណាមជាង ២០​

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានចាត់វិធានការបឋម ដោយដាក់ពន្ធប្រឆាំងការ​លក់បង្ខូចតម្លៃ ៣៥ ភាគរយ ​លើ​ក្រុមហ៊ុននាំចេញបង្គាពីប្រទេសវៀតណាមចំនួន ២៤​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ ដោយស្រង់របាយការណ៍របស់សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP)។

របាយការណ៍បាន​ឱ្យដឹងថា ការសម្រេចចិត្តរបស់អាមេរិក​នាពេលនេះ ធ្វើឡើងក្រោយពីបានត្រួតពិនិត្យ របាយការណ៍«ផ្នែករដ្ឋបាលលើកទី ១៩» របស់ DOC ដែល​ចេញផ្សាយកាលពីថ្ងៃសៅរ៍ ​អំពីការនាំចូលបង្គាបង្កក​ពីប្រទេសវៀតណាម ​ចន្លោះពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។ ​

យោងតាម ​​VASEP ក្រសួង DOC បានកំណត់ថា ក្រុមហ៊ុនវៀតណាម​ Thong Thuan ​មិនបានលក់បង្គាក្រោមតម្លៃសមរម្យនោះ ដែលធ្វើឱ្យ​ក្រុមហ៊ុនមិនជាប់គោលដៅពន្ធប្រឆាំងការលក់បង្ខូចតម្លៃ។ ​

ផ្ទុយទៅវិញ ក្រុមហ៊ុននាំចេញបង្គា STAPIMEX ​បាន​រងនូវអត្រា​ពន្ធនេះខ្ពស់រហូតទៅដល់ ៣៥,២៩ ភាគរយ។ ​អត្រាដូចគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះក្រុមហ៊ុនចំនួន ២២ ផ្សេងទៀតផងដែរ ទោះបីជាពួកគេមិន​រងការស៊ើបអង្កេតដោយ​ផ្ទាល់ក្ដី​។

VASEP និងក្រុមហ៊ុនដែលរងផលប៉ះពាល់ទាំងអស់ បានសម្តែងការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអត្រាពន្ធបឋមខ្ពស់ខុសពីធម្មតានេះ​។ សមាគមបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ក្នុងរយៈពេល ១៩ ឆ្នាំ ដែលវៀតណាមបានចូលរួមក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលសម្រាប់ករណីប្រឆាំងការលក់បង្ខូចតម្លៃ ​គ្មានក្រុមហ៊ុនណាមួយដែលទទួលពន្ធបឋមដល់ ២ ខ្ទង់ទេ»។

VASEP និងសហគ្រាសពាក់ព័ន្ធសង្ស័យថា មាន​កំហុស ឬការយល់ច្រឡំ​ក្នុងលទ្ធផលស៊ើបអង្កេត​របស់ DOC។ សមាគមបាន​លើកឡើងថា ​​ទោះមាន​ការស៊ើបអង្កេតបន្តទៀត សេចក្តីប្រកាស​ចុងរបស់ DOC បានធ្វើឱ្យក្រុមហ៊ុននាំចូលទៅអាមេរិក​ជួបបញ្ហា​ បង្អាក់ផែនការពាណិជ្ជកម្ម និងរង្គោះរង្គើទំនុកចិត្តរបស់អ្នកចិញ្ចឹមបង្គាវៀតណាម ​ចំពេលដែលប្រទេសនេះប្រឈមមុខនឹង​ការដំឡើងពន្ធគយបដិការខ្ពស់ ៤៦ ភាគរយ រួចហើយ។

គួរគូសបញ្ជាក់ថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់បង្គាក្លាសេធំជាងគេទី ៤ ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពី​ឥណ្ឌា អេក្វាឌ័រ និងឥណ្ឌូណេស៊ី ​ដោយ​តម្លៃនៃការនាំចេញ​មាន​ប្រមាណ ៦៩១ លាន​ដុល្លារ កាលពីឆ្នាំមុន។ ​

The post អាមេរិក​ដាក់​ពន្ធ​ប្រឆាំង​ការលក់បង្ខូចតម្លៃលើក្រុមហ៊ុននាំចេញបង្គាវៀតណាមជាង ២០​ appeared first on Kampuchea Thmey Daily.