ជនពិការ គឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញទំនើបកម្ម តាមបែបផែនចិន

“ជនពិការគឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយក៏ជាក្រុមមនុស្សពិសេសមួយ ដែលត្រូវការថែទាំនិងយក ចិត្តទុកដាក់ជាពិសេស” ។ នៅថ្ងៃទី១៦ ខែឧសភា មហាសន្និបាតលើកសរសើរ គំរូខ្លួនទីពឹងខ្លួន និងអ្នកឈានមុខគេ ក្នុងការជួយជនពិការ ទូទាំងប្រទេសចិន លើកទី ៧ បានបើកធ្វើ លោកXi Jinping បានផ្ដល់អនុសាសន៍សំខាន់ ។ នៅក្នុងអនុសាសន៍ដ៏សំខាន់នេះ លោកXi Jinpingបានលើកឡើង យ៉ាងច្បាស់ថា ជនពិការគឺជា “កម្លាំងដ៏សំខាន់ក្នុងជំរុញ ទំនើបកម្មតាមបែបផែនចិន” ។ នេះគឺជាការទទួលស្គាល់យ៉ាងពេញលេញ ចំពោះជនពិការក្នុងឋានៈជាសមាជិកស្មើគ្នា នៃគ្រួសារសង្គមនិង ជាការបញ្ជាក់ដោយពេញលេញ អំពីតួនាទីនិងសមត្ថភាព ចម្បងរបស់ជនពិការ។ វាមិនអាចប្រកែកបានទេថា បើប្រៀបធៀបជាមួយនឹងមនុស្ស ដែលមានកាយសម្បទាគ្រប់គ្រាន់ដំណើរសម្រេចក្ដីសុបិន របស់មនុស្សពិការគឺកាន់តែ លំបាកនិងរដិបរដុប ។ លក្ខខណ្ឌរស់នៅនិងតម្រូវ ការពិសេសរបស់ពួកគេទាមទារឱ្យ “ការថែទាំនិងការយកចិត្តទុកដាក់ជាពិសេស”។ការកសាងបរិក្ខារគ្មានរបាំង សម្រាប់ជនពិការ គឺជាការធានា ដ៏សំខាន់សម្រាប់ការរួមបញ្ចូល របស់ជនពិការទៅក្នុងសង្គម ។ លោកប្រធានរដ្ឋចិនចាត់ ទុកការងារនេះជា “និមិត្តរូបនៃអរិយធម៌របស់ប្រទេសនិងសង្គម” ហើយទាម

ជនពិការ គឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញទំនើបកម្ម តាមបែបផែនចិន

“ជនពិការគឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយក៏ជាក្រុមមនុស្សពិសេសមួយ ដែលត្រូវការថែទាំនិងយក ចិត្តទុកដាក់ជាពិសេស” ។ នៅថ្ងៃទី១៦ ខែឧសភា មហាសន្និបាតលើកសរសើរ គំរូខ្លួនទីពឹងខ្លួន និងអ្នកឈានមុខគេ ក្នុងការជួយជនពិការ ទូទាំងប្រទេសចិន លើកទី ៧ បានបើកធ្វើ លោកXi Jinping បានផ្ដល់អនុសាសន៍សំខាន់ ។

នៅក្នុងអនុសាសន៍ដ៏សំខាន់នេះ លោកXi Jinpingបានលើកឡើង យ៉ាងច្បាស់ថា ជនពិការគឺជា “កម្លាំងដ៏សំខាន់ក្នុងជំរុញ ទំនើបកម្មតាមបែបផែនចិន” ។ នេះគឺជាការទទួលស្គាល់យ៉ាងពេញលេញ ចំពោះជនពិការក្នុងឋានៈជាសមាជិកស្មើគ្នា នៃគ្រួសារសង្គមនិង ជាការបញ្ជាក់ដោយពេញលេញ អំពីតួនាទីនិងសមត្ថភាព ចម្បងរបស់ជនពិការ។

វាមិនអាចប្រកែកបានទេថា បើប្រៀបធៀបជាមួយនឹងមនុស្ស ដែលមានកាយសម្បទាគ្រប់គ្រាន់ដំណើរសម្រេចក្ដីសុបិន របស់មនុស្សពិការគឺកាន់តែ លំបាកនិងរដិបរដុប ។ លក្ខខណ្ឌរស់នៅនិងតម្រូវ ការពិសេសរបស់ពួកគេទាមទារឱ្យ “ការថែទាំនិងការយកចិត្តទុកដាក់ជាពិសេស”។
ការកសាងបរិក្ខារគ្មានរបាំង សម្រាប់ជនពិការ គឺជាការធានា ដ៏សំខាន់សម្រាប់ការរួមបញ្ចូល របស់ជនពិការទៅក្នុងសង្គម ។ លោកប្រធានរដ្ឋចិនចាត់ ទុកការងារនេះជា “និមិត្តរូបនៃអរិយធម៌របស់ប្រទេសនិងសង្គម” ហើយទាមទារឱ្យ “យកចិត្តទុកដាក់ខ្ពស់”។
សេវាកម្មស្តារនីតិសម្បទា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការ លើកកម្ពស់សមត្ថភាព ចូលរួមសង្គមរបស់ជនពិការ ។ លោកប្រធានរដ្ឋចិនបាន ស្នើឱ្យខិតខំ ដើម្បីសម្រេច បាននូវគោលដៅ “ជនពិការទាំងអស់អាច ទទួលបានសេវាកម្ម ស្តារនីតិសម្បទា”។

ការអប់រំទាក់ទងនឹង ការលូតលាស់និង ការអភិវឌ្ឍរបស់កុមារពិការ ។ លោកប្រធានរដ្ឋចិនបានផ្តែផ្តាំថា “យើងគួរតែយកចិត្តទុកដាក់ ជាពិសេស ”ដល់កុមារពិការ ហើយបានសង្កត់ធ្ងន់ថា ការអប់រំ “គួរតែផ្តោតទៅលើផ្នែកតូចៗ ដែលងាយមើលរំលង”។

នៅក្នុងសារជូនពរឆ្នាំថ្មីឆ្នាំ២០២៥ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា “នៅក្នុងដំណើរថ្មី នៃការធ្វើទំនើបកម្ម តាមបែបផែនចិន មនុស្សគ្រប់រូប គឺជាតួឯក រាល់ការរួមចំណែកមានតម្លៃ ហើយគ្រប់កាំរស្មីទាំងអស់ បានបញ្ចេញពន្លឺភ្លឺផ្លេកៗ”។ជាមួយនឹងការធានាសង្គមកាន់តែប្រសើរឡើង និងវេទិកាកាន់តែទូលំទូលាយ ជនពិការប្រាកដជាអាចសរសេរជំពូកដ៏គួរឱ្យរំភើបមួយ នៅក្នុងបុព្វហេតុប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ៕