វៀតណាម កំពុងបន្តផ្តល់អាទិភាពខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាមួយកម្ពុជា

ភ្នំពេញ៖ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញសេចក្តីរីករាយ ដែលមានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងបានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡានាពេលកន្លងមក។ បន្ថែមលើនេះ លោកទូតវៀតណាម បានលើកឡើងថា «វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ បង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរបទពិសោធ វប្បធម៌ និងកម្មវិធីផ្សេង

វៀតណាម កំពុងបន្តផ្តល់អាទិភាពខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាមួយកម្ពុជា

ភ្នំពេញ៖ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា ។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញសេចក្តីរីករាយ ដែលមានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងបានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡានាពេលកន្លងមក។

បន្ថែមលើនេះ លោកទូតវៀតណាម បានលើកឡើងថា «វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ បង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរបទពិសោធ វប្បធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត» ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលតែងតែបានផ្តល់ការគាំទ្រ និងជំនួយជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ និងបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអបអរសាទរចំពោះការតែងតាំង លោក Nguyen Minh Vu ជាឯកអគ្គរដ្ឋទូតថ្មី និងបានសង្ឃឹមជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែរីកចម្រើន និងទទួលបានផ្លែផ្កាកាន់តែធំធេងថែមទៀត ជាពិសេសរវាងក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ ៕