មនុស្ស៤នាក់ស្លាប់ និងរបួស៦នាក់ ក្នុងហេតុការណ៍ឆេះក្លិបមីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងមុននេះបន្តិចថា ហេតុការណ៍គ្រោះអគ្គិភ័យ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ស្លាប់ និងរងរបួស៦នាក់ ។ លោកបន្តថា ចំពោះអ្នករងរបួសត្រូវបានក្រុមការងារ ពន្លត់អគ្គិភ័យដឹកយក ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ លោកថា ករណីនអគ្គិភ័យនេះ រហូតដល់វេលាម៉ោង ១១និង៤៦នាទី ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍នោះហើយ។ មូលហេតុអគ្គិភ័យសមត្ថកិច្ច ជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត ៕

ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងមុននេះបន្តិចថា ហេតុការណ៍គ្រោះអគ្គិភ័យ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ស្លាប់ និងរងរបួស៦នាក់ ។

លោកបន្តថា ចំពោះអ្នករងរបួសត្រូវបានក្រុមការងារ ពន្លត់អគ្គិភ័យដឹកយក ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។

លោកថា ករណីនអគ្គិភ័យនេះ រហូតដល់វេលាម៉ោង ១១និង៤៦នាទី ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍នោះហើយ។ មូលហេតុអគ្គិភ័យសមត្ថកិច្ច ជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត ៕




