Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

កាសែត Yomiuri បានរាយការណ៍​នៅ​ថ្ងៃសុក្រផងដែរថា ក្រុមហ៊ុន Mitsubishi Motors ​ពិចារណាមិនចូលរួម​ ដោយបារម្ភថា ខ្លួន​ពិបាក​នឹង​ជះឥទ្ធិពល​លើ​ការ​សម្រេចចិត្តគ្រប់គ្រង​ណា​មួយ ព្រោះ​តែទំហំក្រុមហ៊ុនរបស់​ខ្លួន​តូច។ The post Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​ appeared first on Kampuchea Thmey Daily.

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors កំពុងពិចារណា​មិនចូល​រួម​លើ​ការ​ច្របាច់​ចូលគ្នារវាង​ក្រុមហ៊ុនផលិតរថយន្ត Nissan និង Honda។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ប្រភព​បាន​ប្រាប់​រ៉យទ័រ ជា​អនាមិក​ថា​ ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តចុះបញ្ជី ខណៈ​បន្តទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំង២​។

ការ​វិវត្តចុង​ក្រោយ​នេះ នេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda កាលពីឆ្នាំមុន បាននិយាយថា ពួកគេនឹងចាប់ផ្តើមការពិភាក្សាជាផ្លូវការលើការរួមបញ្ចូលគ្នា ដែលអាចបង្កើតក្រុមរថយន្តធំជាងគេទី៣​របស់ពិភពលោក ជាមួយ​នឹង​ផលិតកម្មរថយន្ត​ប្រចាំឆ្នាំ ៧,៤ លានគ្រឿង។

ក្រុមហ៊ុន Mitsubishi Motors ដែលក្រុមហ៊ុន​ Nissan ​កាន់កាប់ភាគហ៊ុន ២៤ ភាគរយ ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅខែនេះ ថាតើក្រុមហ៊ុន​មានគម្រោងចូលរួមដែរឬទេ។

កាសែត Yomiuri បានរាយការណ៍​នៅ​ថ្ងៃសុក្រផងដែរថា ក្រុមហ៊ុន Mitsubishi Motors ​ពិចារណាមិនចូលរួម​ ដោយបារម្ភថា ខ្លួន​ពិបាក​នឹង​ជះឥទ្ធិពល​លើ​ការ​សម្រេចចិត្តគ្រប់គ្រង​ណា​មួយ ព្រោះ​តែទំហំក្រុមហ៊ុនរបស់​ខ្លួន​តូច។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន​ Nissan និង Honda បាននិយាយកាលពីខែធ្នូថា ​ពួកគេ​មានបំណងបញ្ចប់ការពិភាក្សារបស់​ខ្លួន​នៅខែមិថុនា ឆ្នាំ ២០២៥ មុនពេលបង្កើតក្រុមហ៊ុន​មេ​នៅខែសីហា ឆ្នាំ ២០២៦ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២​ នឹងត្រូវបានលុបចោល៕

The post Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​ appeared first on Kampuchea Thmey Daily.