ទស្សនកិច្ច ក្រុមអ្នកសារព័ត៌មានទៅ កាន់ សហគមន៍ តំបន់ការពារធម្មជាតិ សំបូរអភិវឌ្ឍន៍

ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង “ការ បញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព   នៃព្រៃធម្មជាតិ និង ផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា(INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មាន ចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ ស្ថិតក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ ភូមិសំបូរ ឃុំ ស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។  ដំណើរទស្សនកិច្ចនេះ នឹងអាចអោយក្រុមការងារ អ្នកសារព័ត៌មាន ស្វែងយល់សិក្សា កាន់តែស៊ីជម្រៅ ពីការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព និងការ ចូលរួម របស់ សហគមន៍ នៅ ក្នុងកិច្ចការ ងារ អភិរក្ស ធនធនធម្មជាតិ ការដាំស្តារព្រៃ និងពិសេសគឺ ការ ដកហូត អនុផលព្រៃឈើ ដោយ និរន្តរភាពពីសំណាក់ ប្រជាសហគមន៍ជាដើម ។ បើតាមលោក អ៊ិត សំអឿន […]

 ទស្សនកិច្ច ក្រុមអ្នកសារព័ត៌មានទៅ កាន់ សហគមន៍ តំបន់ការពារធម្មជាតិ សំបូរអភិវឌ្ឍន៍

ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង “ការ បញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព   នៃព្រៃធម្មជាតិ និង ផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា(INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មាន ចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ ស្ថិតក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ ភូមិសំបូរ ឃុំ ស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។  ដំណើរទស្សនកិច្ចនេះ នឹងអាចអោយក្រុមការងារ អ្នកសារព័ត៌មាន ស្វែងយល់សិក្សា កាន់តែស៊ីជម្រៅ ពីការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព និងការ ចូលរួម របស់ សហគមន៍ នៅ ក្នុងកិច្ចការ ងារ អភិរក្ស ធនធនធម្មជាតិ ការដាំស្តារព្រៃ និងពិសេសគឺ ការ ដកហូត អនុផលព្រៃឈើ ដោយ និរន្តរភាពពីសំណាក់ ប្រជាសហគមន៍ជាដើម ។

បើតាមលោក អ៊ិត សំអឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ បានឲ្យដឹងថា សហគមន៍នេះបានបង្កើតឡើងជាផ្លូវ ការ នៅថ្ងៃទី២៨ ខែមីនា   ឆ្នាំ ២០១២  លើទំហំផ្ទៃដីចំនួន ១.០៧១ ហិកតា  និងមាន ប្រជាជន រស់នៅ រហូត ដល់ ១៧២គ្រួសារ។ ការងារ សំខាន់ៗ របស់ សហគមន៍គឺ ផ្តោត ទៅលើកិច្ចការងារ អភិរក្ស  និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ដើម្បីជួយជាចំណែកលើកកម្ពស់ ជីវភាពរបស់ ប្រជាជនក្នុងតំបន់។

សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍រហូតមកដល់ពេលនេះ គឺបាន ដាំនិងមើលថែ កូនឈើច្រើនប្រភេទនិងជាច្រើនពាន់ដើមដូចជា កូនឈើក្រញូង ធ្នុង និងត្រសេកជាដើមលើ ផ្ទៃដីជាង ៦០ ហិកតា ។  ក្រៅពីការ ដាំ ដុះ បន្ថែមសមាជិកសហគមន៍ ក៏ មាន ផែន ការ ដើរ ល្បាត ព្រៃ យ៉ាងទៀងទាត់  ដើម្បី ធានាបាន នូវ ភាពថិតនៃ ព្រៃដែលមាន ស្រាប់  បង្ក្រាបបទល្មើស ការពារ ដំណុះកូនឈើ និង បន្ត មើលថែ រក្សា គ្រប់ កូនឈើដែល ទើបដាំថ្មីផងដែរ។ ក្រោមជំនួយគាំទ្រពីគម្រោង INRMដោយ ចុងឆ្នាំ ២០២៤ សហគមន៍ បាន ដាំកូន ឈើ ចំនួន ៣០០០ដើម លើ ផ្ទៃដី ៣ ហិកតា និងគ្រោងដាំកូនឈើបន្ថែមនៅ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ចំនួន ជាង ២០០ ០ដើម លើផ្ទៃដីជាង២ហិកតា ទៀត។ គម្រោងនៃ ការដាំ ស្តារ គឺ ធ្វើ ឡើង ក្នុងគោលបំណង  ស្តារឡើងវិញនូវតំបន់ដែលព្រៃរិចរិល បង្កើនជីវចម្រុះ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។ ដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មាន គឺ នឹង ធ្វើជាសាក្សីចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះដោយផ្ទាល់ និងស្វែងយល់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហគមន៍ក្នុងការអភិរក្សបរិស្ថានធម្មជាតិរបស់ពួកគាត់ ផងដែរ។

លោកបន្តថា សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ចូលរួមក្នុងការគិត គូរ ពីនិរន្តរភាពក្នុងការ ដកហូតអនុផលព្រៃឈើ ដើម្បីធានាដល់ការអភិរក្សធនធានធម្មជាតិផង និងអាច ជួយដល់ការលើក កម្ពស់ ជីវភាពរបស់ប្រជាសហគមន៍ផង។ការអនុវត្តលើការ ដកហូត ដោយ និរន្តរភាព ទាំងនេះគឺ រួមមានទាំងការពិនិត្យគ្រប់គ្រងធនធាន ការប្រមូលផលធៀបនឹងការ កកើត និងត្រូវមាន បច្ចេកទេសប្រមូលផលដែលអាច ការពារការ ដកហូត អនុផល ព្រៃឈើលើសប្រមាណ។ អនុផលសំខាន់ៗដែលប្រមូលផលរួមមាន ទឹកឃ្មុំ ផ្លែឈើ ឫស្សី និងផ្តៅជាដើម។
 
ដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាន នេះ នឹងបង្ហាញអោយឃើញ ពីរបៀបដែលសហគមន៍តំបន់ការពារធម្មជាតិ   សំបូរអភិវឌ្ឍន៍ជំរុញ នូវ រាល់ សកម្មភាពផ្សេងៗរបស់ពួកគាត់ ដើម្បីគាំទ្រដល់ការដាំស្តារព្រៃឡើងវិញ និងការគិតគូរ ដល់ ការ អភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយធានាអោយ បាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផង និងសមាជិកសហគមន៍ផង ។