អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ផ្លូវបេតុង២ខ្សែដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវរស្សាកន្លងទៅ​ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ The post អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ភ្នំពេញ ៖​ ផ្លូវបេតុង២ខ្សែដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវរស្សាកន្លងទៅ​ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរពេលនេះ អាជ្ញាធរចុះធ្វេីការជួសជុលហេីយ។

ផ្លូវ​ដែល​ត្រូវ​ជួស​ជុល​ខាង​លេីនេះ​ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក និងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរបាន​ឱ្យដឹងថា​ ដោយឃេីញថាផ្លូវខាងលេីរងការទ្រុឌទ្រោម​ ជង្ហុកតូចធំ​ សំបុកមាន់ច្រេីន​ ដោយសារតែជំនន់ទឹកភ្លៀងកន្លងទៅពិបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរនិងប្រកបរបរជាប្រចាំថ្ងៃ ជាពិសេសខ្លាចបង្ក​គ្រោះថ្នាក់​ដល់បងប្អូនប្រជាពលរដ្ឋ​ត្រង់​ប្រការ​ណា​មួយ​ទេីប​នៅ​ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានដាក់គ្រឿងចក្រ ចុះ​ធ្វើការ​ជួសជុលកាយយកបេតុងចាស់ៗ​ចេញ​រួម​ចាក់បេតុងថ្មីវិញដេីម្បីសម្រួលដល់បងប្អូនធ្វេីដំណេីរ។

ជាមួយគ្នានោះផង​ដែរ​អាជ្ញាធរសំណូមពរ​ដល់បងប្អូនទាំងអស់មេត្តាទុកដាក់សំរាម​ឱ្យ​បានត្រឹមត្រូវរក្សាបរិស្ថាន​ អនាម័យ​ និងសណ្តាប់ធ្នាប់ឲ្យបានល្អ៕

ដោយ ៖ សុខា

The post អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត appeared first on Kampuchea Thmey Daily.