ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា
KTV មួយកន្លែងនៅក្នុងខណ្ឌ៧មករា ឆ្លងចរន្តអគ្គិសនីឆេះផ្អើលខណ្ឌទាំងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទោះជាយ៉ាងណាមិនមាននរណាម្នាក់រងគ្រោះពីហេតុការណ៍ភ្លើងឆេះនេះទេ។ The post ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា appeared first on Kampuchea Thmey Daily.

KTV មួយកន្លែងនៅក្នុងខណ្ឌ៧មករា ឆ្លងចរន្តអគ្គិសនីឆេះផ្អើលខណ្ឌទាំងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទោះជាយ៉ាងណាមិនមាននរណាម្នាក់រងគ្រោះពីហេតុការណ៍ភ្លើងឆេះនេះទេ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹកនេះ នៅចំណុច«ខេធីវីយេស» ជាន់ទី០៤ តាមបណ្តោយផ្លូវលេខ ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា គេបានឮសម្លេងផ្ទុះ ស្រាប់តែមានផ្សែងហ៊ុយឃ្មួលឃ្មាញ់ លាយលំភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីជាន់ទី០៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន រករថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ ។

អគ្គិភ័យនេះបានឆាបឆេះបន្ទប់ខេធីវីចំនួន០១បន្ទប់រួមទាំងសម្ភារៈអស់ទាំងស្រុង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនឯកជនអស់ជាច្រើនឡានទើបអាចបាញ់អោយរលត់ជាស្ថាពរ។ ចំណែកមូលហេតុសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចេញពីពិដាន ៕

អត្ថបទ ៖ រដ្ឋា
The post ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា appeared first on Kampuchea Thmey Daily.